ព័ត៌មានជាតិ
សំណង់មួយកន្លែងបន្តសាងសង់ដល់ជាន់ទី ២ ជាន់ទី ៣ ទោះបីអាជ្ញាធរអះអាងថាគ្មានច្បាប់
សំណង់រឹងមាំមួយកន្លែងនៅតែបន្តសាងសង់លូតទៅលើ ហើយដែលអាជ្ញាធរអះអាងថាគ្មានច្បាប់អនុញ្ញាតនៅតែម្ចាស់បន្តសាងសង់ដោយបំពាន។
សំណង់ដែលគ្មានច្បាប់អនុញ្ញាតមួយកន្លែងនេះស្ថិតលើដីចំណីផ្លូវជាតិលេខ ៥៧ B ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្បែរផ្លូវចូលផ្សារតាស្ដា។

ជួបជាមួយកម្ពុជាថ្មីតាមរយៈទូរសព្ទ លោក ថុល មន្ត្រីភូមិបាលស្រុកសំពៅលូនបានលើកឡើងយ៉ាងច្បាស់ថា ធាតុពិតសំណង់មួយនេះគឺគ្មានច្បាប់អនុញ្ញាតឡើយ ហើយម្យ៉ាងវិញទៀតដីកម្មសិទ្ធិមានតែ ១០ ម៉ែត្រការ៉េប៉ុណ្ណោះ ក្រៅពីនោះគឺជាដីចំណីផ្លូវរបស់រដ្ឋទាំងស្រុង។ បញ្ហានេះលោកបានសរសេររបាយការណ៍ផ្ញើជូនទៅលោកអភិបាលស្រុករួចរាល់ហើយដើម្បីជ្រាបនិងចាត់វិធានការ។
ចំណែកលោក ហម សំខាន់ អភិបាលស្រុកសំពៅលូនបានបញ្ជាក់ថា លោកបានរៀបចំលិខិតបេសកកម្មឲ្យទៅលោក យ៉ាវ អនាកុល ជាអភិបាលរងស្រុកទទួលបន្ទុកការងារនេះដើម្បីចុះសិក្សានិងពិនិត្យទៅតាមផ្លូវច្បាប់។ ដោយឡែកលោកអភិបាលរងទទួលបន្ទុកជំនាញគឺលោក យ៉ាវ អនាកុល បានប្រាប់កម្ពុជាថ្មីថា លោកកំពុងបើកឡានចេញពីសន្និបាតនាទីក្រុងភ្នំពេញ ដូច្នេះពេលទៅដល់ស្រុកលោកនឹងចុះសិក្សាអំពីបញ្ហានេះ។ បើពិនិត្យឃើញថាពិតជាខុសច្បាប់មែននោះលោកនឹងបញ្ជាឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន។

សំណង់មួយនេះបានបន្តសកម្មភាពសាងសង់ទៅជាន់ទី ២ និងជាន់ទី ៣ បន្ថែមទៀត នៅលើដីចំណីផ្លូវរបស់រដ្ឋ។ ដោយពលរដ្ឋសំណូមពរឱ្យអាជ្ញាធរខេត្តជួយពិនិត្យមើលសកម្មភាពលើសំណង់រឹងលើដីរដ្ឋនេះផង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


