ព័ត៌មានជាតិ
មិនមែនលំៗ ទេ ! មិត្តហ្វូន ប្រគល់រង្វាន់ធំសុទ្ធតែរថយន្ត Mazda CX 3 ហើយប្រកាសសម្ពោធគម្រោងថ្មី ឡើងផ្អើលអ្នកទៅលេង អ៊ីអន 2
កៀកឆ្លងឆ្នាំសកល ឆ្នាំថ្មី 2024 ក្រុមហ៊ុន Metfone បានបើកព្រឹត្តិការណ៍ដ៏រំភើបសម្រាប់អតិថិជនប្រើប្រាស់អ៊ីនធឺណិតវាយហ្វាយរបស់ខ្លួន ដែលព្រឹត្តិការណ៍នោះ បានទាក់ទាញចិត្តទាំងភ្ញៀវចូលរួម និងទស្សនិកជនដែលទៅលេងផ្សារទំនើប អ៊ីអន ម៉ល 2 ចូលលេងកម្សាន្ត នៅក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងថ្មី និងប្រគល់រង្វាន់ពី Metfone ដែលមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀង សិល្បករ សិល្បការិនីវ័យក្មេង អតិថិជន និងគណៈគ្រប់គ្រងក្រុមហ៊ុន មិត្តហ្វូន រួមជាមួយនឹងអ្នកចូលរួមយ៉ាងច្រើនកុះករ ដែលរៀបចំឡើងរយៈពេល 2 ថ្ងៃពេញ នៅថ្ងៃទី 23 និង 24 ខែធ្នូ ឆ្នាំ 2023 នាឱកាសឆ្លងបុណ្យណូអែលឆ្នាំនេះ។
ក្រោមបរិយាកាសអ៊ូអរ និងមានភាពទាក់ទាញ នៅល្ងាចថ្ងៃទី 24 ក្រុមហ៊ុន Metfone បានប្រកាស និងបង្ហាញខ្លួនអ្នកឈ្នះរង្វាន់ធំ 3 រូប ដែលមានសំណាងក្លាយជាម្ចាស់រង្វាន់ធំ រថយន្ត Mazda CX3 ម៉ូតូហុងដា ឃ្លីក និង iPhone 14 Pro Max រួមជាមួយនឹងការបើកសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងថ្មី អ៊ីនធឺណិត WiFi ល្បឿនជាងមុន 3 ដង និងតម្លៃនៅដដែល។
ពិតណាស់ នាសម័យកាលឌីជីថលនេះ តម្រូវការប្រើប្រាស់អ៊ីនធឺណិត គឺពិតជាចាំបាច់ណាស់ មិនថាក្នុងការងារ ការសិក្សា ការទទួលបានព័ត៌មានពីបណ្តាញផ្សព្វផ្សាយសង្គម ការទំនាក់ទំនងជុំវិញខ្លួន អ៊ីនធឺណិតពិតជាមិនអាចខ្វះបាន ដូចនេះដើម្បីឆ្លើយតបនឹងតម្រូវការអ៊ីនធឺណិតអតិថិជនទាំងចាស់ និងថ្មី របស់ មិត្តហ្វូន នឹងទទួលបានល្បឿនអ៊ីនធឺណិតកាន់តែលឿន ជីវិតកាន់តែប្រសើរ ភ្ជាប់ឥឡូវនេះ ដើម្បីទទួលបានបទពិសោធន៍ដ៏អស្ចារ្យ ពី Metfone។
លោក Ha Minh Bien តួនាទី នាយករងប្រតិបត្តិអាជីវកម្ម បានមានប្រសាសន៍ក្នុងកម្មវិធីសម្ពោធថា៖ “Metfone គឺជាក្រុមហ៊ុនដែលទទួលបានការប្រើប្រាស់ធំមួយពីសំណាក់អតិថិជននៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននៃសេវាកម្មសំបូរបែប ចាប់តាំងពីសេវាទូរសព្ទចល័ត រហូតដល់ប្រព័ន្ធអ៊ីនធឺណិតដែលមានល្បឿនលឿន ដែលបានគ្របដណ្ដប់ទូទាំង 25 ខេត្ត រាជធានី មិនថាតាមបណ្តាខេត្ត ឬនៅក្នុងទីក្រុង។ យើងបានផ្តល់ជូនតម្រូវការអតិថិជនទូទាំងប្រទេស ដែលនាំមកនូវគុណប្រយោជន៍ជាច្រើនសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ជាពិសេសកំឡុងពេលប្រទេសកម្ពុជាកំពុងវិវត្តន៍ជាខ្លាំងលើប្រព័ន្ធឌីជីថល សេវាអ៊ីនធឺណិតនៅក្នុងប្រទេស។ យើងផ្តល់ជូននូវសេវាអ៊ីនធឺណិតដែលមានស្ថិរភាព ល្បឿនលឿន និងតម្លៃសមរម្យអាចទទួលយកបានដល់អតិថិជនជាច្រើនជឿទុកចិត្ត។ ជាពិសេសចាប់តាំងពីខែវិច្ឆិកា នេះមក យើងបានបង្កើនល្បឿនអ៊ីនធឺណិត សម្រាប់អតិថិជនច្រើនជាងមុន 3 ដង ជាមួយតម្លៃនៅតែដដែល ដើម្បីឲ្យអតិថិជនទទួលបានបទពិសោធន៍កាន់តែល្អប្រសើរជាមួយនឹងសេវាអ៊ីនធឺណិត FTTH ថ្មីតម្លៃត្រឹមតែ $15 ល្បឿន 50Mbps។
ក្នុងព្រឹត្តិការណ៍ដ៏រំភើបរីករាយ អតិថិជន មិត្តហ្វូន 3 រូប ដែលមានសំណាងឈ្នះរង្វាន់ធំ ក៏បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ត្រេកអរយ៉ាងខ្លាំង ក្នុងពេលដែលលោកបានឈរនៅលើវេទិកា ទទួលរង្វាន់ធំ ពិតៗ ពី Metfone។
អ្នកស្រី កុល ស្រីមុំ រស់នៅរាជធានីភ្នំពេញ ដែលជាអតិថិជនមានសំណាងឈ្នះរង្វាន់ធំ រថយន្ត Mazda CX3 បានមានប្រសាសន៍ថា មិត្តហ្វូន ពិតជាបង្កើតនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏រីករាយបំផុតមួយ សម្រាប់ឆាកជីវិតរបស់អ្នកស្រី ហើយគាត់បានជ្រើសរើសសេវាអ៊ីនធឺណិត WiFi មិត្តហ្វូន ប្រើប្រាស់ពិតជាជួយសម្រួលឱ្យជីវិតគាត់កាន់តែប្រសើរ មិនថាល្បឿនអ៊ីនធឺណិតលឿន គួរជាទីពេញចិត្ត និងតម្លៃសមរម្យ គាត់មានទំនុកចិត្តលើ មិត្តហ្វូន។
ភាពទាក់ទាញ នៃគម្រោងថ្មីនេះ បានធ្វើឱ្យអ្នកចូលរួមជាច្រើនទាក់ទងក្រុមការងារជាបន្តបន្ទាប់ ដើម្បីសួរព័ត៌មានបន្ថែម និងតភ្ជាប់អ៊ីនធឺណិតល្បឿនលឿនជាងមុន 3 ដង តម្លៃនៅដដែល ជាមួយគម្រោងដូចជា ៖
- ល្បឿន 50 Mbps (មេកាបៃ) តម្លៃត្រឹមតែ 15 ដុល្លារ ក្នុង 1ខែ
- ល្បឿន 60 Mbps (មេកាបៃ) តម្លៃត្រឹមតែ 18 ដុល្លារ ក្នុង 1ខែ
- ល្បឿន 85 Mbps (មេកាបៃ) តម្លៃត្រឹមតែ 25 ដុល្លារ ក្នុង 1ខែ
- ល្បឿន 120 Mbps (មេកាបៃ) តម្លៃត្រឹមតែ 35 ដុល្លារ ក្នុង 1ខែ
កាន់តែពិសេស ភ្ជាប់នៅថ្ងៃនេះ អតិថិជន នឹងទទួលបានការផ្តល់ជូនដូចជា៖
- ការដំឡើងឥតគិតថ្លៃ
- មិនតម្រូវឱ្យកក់ប្រាក់
- ឱ្យខ្ចីរ៉ោតទ័រ
- និងបន្ថែមជូនការប្រើប្រាស់ឥតគិតលុយ ចាប់ពី 2ខែ រហូតដល់ 4ខែ
ឃើញគម្រោងថ្មីនេះ អតិថិជនដែលមានបំណងចង់ផ្លាស់ប្តូរមកប្រើប្រាស់ មិត្តហ្វូន អាចសួរព័ត៌មានបន្ថែម តាមរយៈលេខ 097 6 097 097។ មិត្តហ្វូន Wifi ល្បឿនកាន់តែលឿន ជីវិតកាន់តែប្រសើរ!
-
ព័ត៌មានជាតិ១៥ ម៉ោង ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៤ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)