ជីវិតកម្សាន្ដ
តួកាច Panward បញ្ចេញភាពស៊ិចស៊ីយ៉ាងចាស់ដៃ អបអរខួបកំណើតក្នុងវ័យ ៤៤ ឆ្នាំ
តារាសម្ដែង Panward Hemmanee បញ្ចេញសម្រស់ស្វាគមន៍ឈានចូលវ័យ៤៤ឆ្នាំ ជាមួយរូបភាពស៊ិចស៊ី ក្នុងខួបកំណើតនៅថ្ងៃទី២៨ ខែធ្នូ ខណៈអ្នកគាំទ្រជាច្រើនថានាងសក្តិសមជារាជិនីសម្រស់ក្នុងវិស័យកម្សាន្តរបស់ប្រទេសថៃពិតៗ។

នៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងឱកាសខួបកំណើតគម្រប់ ៤៤ ឆ្នាំ របស់ Panward បានបង្ហោះរូបថតនំខួបកំណើតសូកូឡាមួយដុំធំនៅចំពោះមុខ ដើម្បីជាការអបអរសម្រាប់ខ្លួននាងផ្ទាល់។ តាមរយៈ Instagram ផ្ទាល់ខ្លួនតារាស្រីនិយមដើរតួកាចរូបនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើលបំផុតក្នុងការបង្ហោះនេះគឺមិនមែនរូបភាពនំខេកនោះទេ។ ប៉ុន្តែវាជារូបភាពនៃសម្រស់ដ៏ក្តៅគគុករបស់នាងក្នុងវ័យ៤៤ឆ្នាំឯណោះវិញទេ។
នៅក្នុងសំណុំរូបថតខួបកំណើតឆ្នាំនេះ អ្នកម្ដាយកូន២ Panward បានស្លៀកឈុតពណ៌ស លាក់ដោយភាពសិចស៊ី ស្រដៀងនឹងឈុតប៊ីគីនី ខណៈសកម្មភាពដែលនាងបញ្ចេញ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុកចុច Like និងសរសើរលើសម្រស់របស់នាងស្អាតដូចកាលនៅក្រមុំ។ ជាពិសេសនោះគឺភាពសិចស៊ី មិនអាចលាក់បានពីក្នុងរូបរាងវ័យ៤៤ឆ្នាំ។
លើសពីនេះ មហាជនជាច្រើនបានជូនពរនាងឲ្យកាន់តែមានសម្រស់ស្អាតកាន់តែខ្លាំង និងមានសុខភាពល្អ។ ហើយនៅតែបង្ហាញមុខលើកញ្ចល់ទូរទស្សន៍ឲ្យទស្សនិកជនបានឃើញវត្តមាននាងរហូត។
យ៉ាងណាមិញ នេះសបញ្ចាក់យ៉ាងច្បាស់ថា ពេលវេលាពិតជាមិនអាចធ្វើអ្វីបានចំពោះតារាសម្ដែងសាច់សខ្ចី Panward Hemmanee ដែលគេស្គាល់ថា នាងតែងបង្ហាញភាពឥតខ្ចោះនិងសិចស៊ីលើបណ្ដាញសង្គមផ្ទាល់ខ្លួនជានិច្ច។ ទោះបីជាពេលនេះ នាងជាម្ដាយមានកូនពីរក៏ដោយ ប៉ុន្តែសម្រស់នៃភាពហឹរមិនបានថមថយចុះទាល់តែសោះ ទោះបីជាអាយុរបស់នាងកើនឡើងជារៀងរាល់ថ្ងៃ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Aff-Nonkul បង្ហោះរូបគូស្នេហ៍លើកដំបូង បែររងការរិះគន់ដូចម្ដាយនិងកូន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា