ជីវិតកម្សាន្ដ
Aff-Nonkul បង្ហោះរូបគូស្នេហ៍លើកដំបូង បែររងការរិះគន់ដូចម្ដាយនិងកូន
តារាសម្ដែង Aff taksaorn និងតារាសម្ដែងវ័យក្មេងស្រករក្រោយ Nonkul Chanon ទើបតែបង្ហោះនូវរូបភាពលើបណ្ដាញសង្គមផ្ទាល់ខ្លួនលើកដំបូងក្នុងនាមជាគូស្នេហ៍ថ្មីថ្មោង ប៉ុន្តែអ្នកទាំងពីរបែរទទួលបានការរិះគន់ពីមនុស្សម្នាក់ថាដូចម្ដាយនិងកូនទៅវិញ។

នៅលើបណ្ដាញសង្គម IG ផ្ទាល់របស់មេម៉ាយកូនមួយ Aff taksaorn បានបង្ហោះរូបគូជាមួយ Nonkul ដើម្បីឆ្លៀតឱកាសផ្សព្វផ្សាយភាពយន្តថ្មីស្រលាងក្រោមចំណងជើងថា “Find Yourself” ដែលពួកគេបានសម្ដែងរួមគ្នា និងកំពុងចាក់ផ្សាយនាពេលនេះផងដែរ។
តាមរយៈរូបភាពរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកគាំទ្រចូលមកចុច Like យ៉ាងច្រើនលើសលុបព្រមទាំងសរសើរពីភាពផ្អែមមិនលួសពេលបើទោះជាស្នេហា Aff និង Nonkul ខុសវ័យគ្នាច្រើនឆ្នាំយ៉ាងណាក៏ដោយ។

ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជននិងអ្នកគាំត្រគូស្នេហ៍នេះហួសចិត្តនោះគឺអ្នកលេងអ៊ីនធឺណិតម្នាក់បានចូលមកបញ្ចេញមតិនូវសម្ដីមិនសមរម្យយ៉ាងដូច្នេះ “ខាងស្រីមិនស័ក្តិសមនឹងគ្នាទេ! មើលទៅដូចជាកូននិងម្តាយអ៊ីចឹង”។
ទោះយ៉ាងណាក៏ដោយ ការបញ្ចេញមតិរបស់មនុស្សតែម្នាក់នេះលើបណ្ដាញសង្គមផ្ទាល់ខ្លួនមិនបានធ្វើឲ្យ Aff មានការខឹងឬអាក់អន់ស្រពន់ចិត្តឡើយ។ ហើយនាងក៏មិនបានឆ្លើយតបត្រលប់ទៅវិញដែរ ខណៈនាងទុកឲ្យអ្នកគាំទ្រស្រលាញ់នាងតបតការពារនាងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មានទ្រព្យចាយលែងខ្វះ តែ Aum សុខចិត្តធ្វើជាកញ្ញាធ្លាក់ទឹក ដើម្បីមាសតម្លៃ១៨បាត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


