សន្តិសុខសង្គម
មន្ត្រីពន្លត់អគ្គិភ័យកំពុងបន្តបាញ់ទឹកពន្លត់ភ្លើងឆេះផ្ទះពលរដ្ឋពីរល្វែងនៅខេត្តសៀមរាប
លោកអធិការក្រុងសៀមរាប បានប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីម៉ោងជាង០៦ ព្រឹកថ្ងៃទី ៣០ ខែ ធ្នូ នេះ រហូតមកដល់ពេលនេះ អគ្គិភ័យនៅបន្តឆេះផ្ទះពលរដ្ឋចំនួន២ល្វែងនៅក្រុងសៀមរាប ដោយមន្រ្តីពន្លត់អគ្គីភ័យ បានប្រើប្រាស់ឡានទឹកអស់ប្រហែលជាង ៤០ឡានហើយ។

បើតាមសមត្ថកិច្ច ផ្ទះថ្ម០២ល្វែង ដែលត្រូវអគ្គិភ័យឆេះនេះ ជាទីតាំងលក់បោះដុំ និងរាយ សម្ភារៈអគ្គិសនីយីហោ សៀមរាបឡាយស៍ ស្ថិតក្នុងក្រុមទី៣ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ជនរងគ្រោះដែលជាម្ចាស់ផ្ទះ មានឈ្មោះ សាន សុភ័ក្ត្ររស្មី ភេទ ប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអគ្គិសនី បោះដុំ និងរាយ។
យោងតាមរបាយការណ៍បឋម បានឱ្យដឹងថា ផ្ទះថ្ម ០២ល្វែង កម្ពស់ពីរជាន់ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ដោយក្នុងនោះ មានទ្រព្យសម្បត្តិ និងសម្ភារៈគ្រឿងអគ្គិសនី មួយចំនួនធំ ។
ចំពោះករណីនេះ មិនមានការប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះទេ៕
អត្ថបទ ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


