ព័ត៌មានអន្ដរជាតិ
ថៃ និង ចិន នឹងលើកលែងតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេទៅវិញទៅមក
លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ នៅថ្ងៃអង្គារ នេះ បានប្រាប់ដំណឹងដ៏គួរឱ្យចាប់អារម្មណ៍មួយថា ចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ ភាគីប្រទេសថៃ និងភាគីប្រទេសចិន នឹងលើកលែងជាអចិន្ត្រៃយ៍នូវតម្រូវការទិដ្ឋាការសម្រាប់ពលរដ្ឋរវាងប្រទេសទាំងពីរទៅវិញទៅមក ។ លោក សេដ្ឋា បានបញ្ជាក់ប្រាប់អ្នកកាសែតយ៉ាងដូច្នេះថា «សកម្មភាពនេះ នឹងកាន់តែធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ថៃ-ចិន កាន់តែប្រសើរឡើងថែមទៀត» ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ប្រទេសទាំងពីរ (ថៃ-ចិន) កំពុងពង្រីក ក៏ដូចជាពង្រឹង ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដោយការលើកលែងគ្នាទៅវិញទៅមកនូវតម្រូវការទិដ្ឋាការ ។ អ្នកនាំពាក្យក្រសួងការបរទេសចិនដដែលបានបញ្ជាក់ទៀតថា «អាជ្ញាធរមានសមត្ថកិច្ចនៃភាគីទាំងពីរកំពុងទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធលើបញ្ហានេះ ហើយយើងកំពុងទន្ទឹងរង់ចាំការអនុវត្ត និងររៀបចំផ្នែកដែលពាក់ព័ន្ធជាបន្តបន្ទាប់» ។
សូមជម្រាបផងដែរថា តាមរយៈទិន្នន័យរបស់រាជរដ្ឋាភិបាលថៃបានបង្ហាញឱ្យឃើញថា ពេញមួយឆ្នាំ ២០២៣ ប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ២៨ លាននាក់ ដោយបង្កើតប្រាក់ចំណូលបាន ១.២ ពាន់ពាន់លានបាត (៣៤.៩៣ ពាន់លានដុល្លារ) ។ សម្រាប់ភ្ញៀវទេសចរបរទេសដែលច្រើនជាងគេបំផុតចំណាត់ថ្នាក់លេខ១នៅប្រទេសថៃគឺ ម៉ាឡេស៊ី មានចំនួន ៤,៥ លាននាក់ និងចំណាត់ថ្នាក់បន្ទាប់គឺ ចិន មានចំនួន ៣,៥ លាននាក់ ៕
ប្រែសម្រួលដោយ៖ កុសល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


