ព័ត៌មានជាតិ
ការបាក់ស្រុតច្រាំងទន្លេនៅខេត្តត្បូងឃ្មុំ មន្ទីរធនធានទឹក លើកសំណើទៅក្រសួងហើយ ត្រៀមជួសជុលឆាប់ៗ នេះ
ការបាក់ស្រុតច្រាំងទន្លេនៅខេត្តត្បូងឃ្មុំ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានជំរុញលើកសំណើទៅក្រសួងហើយ និងដាក់ក្នុងផែនការក្រសួងហិរញ្ញវត្ថុ ត្រៀមជួសជុលឆាប់ៗ នេះ។

លោក ភិន ឈុន មេឃុំទន្លេបិទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៤ នេះថា ករណីស្រុតច្រាំង និងនាំយកស្មាផ្លូវបេតុង នៅចំណុចខាងលើនេះ កាលពីថ្ងៃទី ២៣-២៤ ខែធ្នូ ឆ្នាំ ២០២៣ កន្លងទៅ ថ្មីៗ នេះ អស់ប្រវែង ២៥ ម៉ែត្រ។ លោកមេឃុំ បន្តថា លោកបានជម្រាបទៅ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ រួចមកហើយដែរពីករណីខាងលើនេះ។

ដោយឡែក លោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ការបាក់ស្រុតច្រាំងទន្លេនេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត ក៏ដូចជាអាជ្ញាធរខេត្ត បានជំរុញលើកសំណើទៅក្រសួងហើយ និងដាក់ក្នុងផែនការក្រសួងហិរញ្ញវត្ថុ ដើម្បីទម្លាក់ថវិកាឲ្យខាងជំនាញជលសាស្ត្រចុះទប់ច្រាំងទន្លេនេះ នាពេលខាងមុខឆាប់ៗ នេះ។ ចំពោះគម្រោងទប់ច្រាំងនេះ មានប្រវែង ២០០ ម៉ែត្រ រួមទាំងច្រាំងបាក់ ដែលគំរាមកំហែងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងភូមិទួលគរ ឃុំទន្លេបិទ ផងដែរ។

គួរជម្រាបថា ស្មាផ្លូវបេតុងមួយកន្លែង ដែលកំពុងតែរងការបាក់ស្រុតចូលទៅក្នុងទន្លេមេគង្គ ស្ថិតនៅចំណុចចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវបេតុងនេះ សំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ដោយភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ស្រុកកោះសូទិន ខេត្តកំពង់ចាម៕
អត្ថបទ ៖ សាន វិឡែម




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


