ព័ត៌មានអន្ដរជាតិ
ក្រោយប្រឡូកយ៉ាងជោគជាំលើឆាកនយោបាយ មេគណបក្សប្រឆាំងធំនៅកូរ៉េខាងត្បូង Lee Jae-myung មានទ្រព្យប៉ុន្មាន?
លោក Lee Jae-myung ប្រធានគណបក្សប្រជាធិបតេយ្យកូរ៉េឬសម្ព័ន្ធនយោបាយថ្មីដើម្បីប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងរបស់កូរ៉េខាងត្បូង កាលពីម៉ោង ១០ និង ២៧ ព្រឹកនាថ្ងៃអង្គារ លោកត្រូវបានជនសង្ស័យរត់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេង អំឡុងពេលកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ។

ថ្វីបើអ្នកនយោបាយរូបនេះត្រូវជនសង្ស័យលួចចាក់ពីក្រោយក៏ពិតមែន ប៉ុន្តែយោងតាមរបាយការណ៍បញ្ចាក់ឲ្យដឹងថា លោក Lee Jae-myung ពុំមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ខណៈដែលពេលនេះលោក កំពុងស្ថិតនៅក្រោមការសង្គ្រោះរបស់មន្ទីរមន្ទីរពេទ្យសាកលវិទ្យាល័យជាតិសេអ៊ូល ។
ទោះយ៉ាងនេះក្ដី បុរសដែលផ្ដើមខ្លួនចេញពីក្មេងធ្វើការតាមរោងចក្រហើយខិតខំត្រួសត្រាយផ្លូវរហូតឈានដល់តំណែងជាមេធំរបស់បក្សប្រឆាំងនៅកូរ៉េរូបនេះ បានស្ថិតក្នុងក្រសែភ្នែកសាធារណៈជាច្រើនឆ្នាំមកហើយ ហើយអាជីពនយោបាយរបស់លោកត្រូវបានកត់សម្គាល់ដោយសមិទ្ធិផល និងភាពចម្រូងចម្រាសជាច្រើន។
ស្របពេលជាមួយគ្នានោះថែមទៀត ទិដ្ឋភាពមួយនៃជីវិតរបស់លោក Lee Jae-myung ដែលទទួលបានការចាប់អារម្មណ៍ខ្លាំង គឺទ្រព្យសម្បត្តិសុទ្ធព្រមទាំងប្រភពចំណូរបស់លោកផ្ទាល់តែម្ដង។ ក្នុងពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ បុរសម្នាក់នេះ គឺជាប្រធានបទដែលសាធារណជនចាប់អារម្មណ៍ ដោយសារអាជីពនយោបាយ និងមុខមាត់សាធារណៈដ៏លេចធ្លោរបស់គាត់។
យោងតាមទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០០៨ បញ្ចាក់ឲ្យដឹងថា Jae Myung មានទ្រព្យសម្បត្តិប្រមាណ ២.៧ ពាន់លានដុល្លារ ខណៈប្រភពចំណូលចម្បងរបស់លោកបានមកពីអាជីពនយោបាយ ក្រោយលោកបានលាតត្រដាងជាសាធារណៈ។ ចំណែកប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ក្នុងឆ្នាំ២០២៣ ប៉ានប្រមាណប្រហែលជាមធ្យម ២.៣ ពាន់លានវ៉ុន (១.៨ លានដុល្លារ)។ បន្ថែមពីលើអាជីពនយោបាយ គាត់ក៏បានចូលរួមក្នុងការបណ្តាក់ទុនអាជីវកម្ម និងការវិនិយោគ ដែលអាចរួមចំណែកដល់ទ្រព្យសម្បត្តិសុទ្ធរបស់គាត់ផងដែរ។
ទោះយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅនឹងឥស្សរជននយោបាយដ៏លេចធ្លោផ្សេងទៀតនៅកូរ៉េខាងត្បូង ទ្រព្យសម្បត្តិសុទ្ធរបស់លោក Lee Jae-myung គឺតិចតួចណាស់។ នេះគឺទាបជាងទ្រព្យសម្បត្តិសុទ្ធរបស់អ្នកនយោបាយកូរ៉េខាងត្បូងផ្សេងទៀត ដូចជាអតីតប្រធានាធិបតី Lee Myung bak ដែលទ្រព្យសម្បត្តិសុទ្ធក្នុងឆ្នាំ ២០២៣ ត្រូវបានគេប៉ាន់ស្មានថាមានប្រហែល ១០លានដុល្លារឯណោះ។
យ៉ាងណាមិញ ដោយសារតែផ្ទុះនូវរឿងរ៉ាវចម្រូងចម្រាសអំពើពុករលួយ បានរួមចំណែកដល់ការយល់ឃើញជាសាធារណៈពីមតិអវិជ្ជមានចំពោះស្ថានភាពហិរញ្ញវត្ថុរបស់លោក្ Jae-Myung ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្គាល់ឈ្មោះ អាយុ និងចម្លើយសារភាពជនសង្ស័យចាក់កញ្ចឹក ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
ចុចអាន៖ផ្ដើមចេញពីក្មេងធ្វើការតាមរោងចក្រ រហូតមានវាសនាបានក្លាយជាមេគណបក្សប្រឆាំងធំមួយនៅកូរ៉េខាងត្បូង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


