ព័ត៌មានអន្ដរជាតិ
តើក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ខាតប៉ុន្មាន ពីហេតុការណ៍ យន្តហោះបុកគ្នា?
នៅថ្ងៃព្រហស្បតិ៍ទី៤ខែមករា ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន (JAL) បានប៉ាន់ប្រមាណថា ខ្លួនខាតបង់ប្រាក់អស់ប្រហែល១៥ពាន់លានយ៉េន (១០៤.៨១ លានដុល្លារអាមេរិក) បន្ទាប់ពីជើងហោះហើរ JL516 របស់ខ្លួន បុកជាមួយយន្តហោះឆ្មាំសមុទ្រ កាលពីថ្ងៃអង្គារទី២ខែមករា។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននិយាយថា ថ្លៃខាតបង់ នឹងត្រូវចេញសងដោយក្រុមហ៊ុនធានារ៉ាប់រង។
តាមប្រភព, ក្រុមហ៊ុនធានារ៉ាប់រងអាមេរិក AIG គឺជាអ្នកទទួលខុសត្រូវលើគោលនយោបាយធានារ៉ាប់រងគ្រប់ហានិភ័យទឹកប្រាក់១៣០លានដុល្លារសម្រាប់យន្តហោះ JAL Airbus A350 ដែលត្រូវបានបំផ្លាញដោយអគ្គិភ័យ។

បើយោងតាមបណ្តាញសុវត្ថិភាពអាកាសចរណ៍, នេះត្រូវបានគេដឹងថា គឺជាការខាតបង់លើកដំបូងមិនធ្លាប់មាននៅទូទាំងពិភពលោក សម្រាប់ម៉ូដែល A350 ដែលជាប្រភេទយន្តហោះ ផលិតពីសមាសធាតុកាបូនភាគច្រើន។
សូមបញ្ជាក់ជាថ្មី យន្តហោះបានបុកគ្នានៅអាកាសយានដ្ឋាន Haneda នាទីក្រុងតូក្យូ រួចក៏ផ្ទុះឆេះ ប៉ុន្តែមនុស្ស៣៧៩នាក់ នៅលើយន្តហោះ Airbus A350 ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

យ៉ាងណា អាកាសយានិក៥នាក់ក្នុងចំណោម៦នាក់ នៅលើយន្តហោះឆ្មាំសមុទ្រ ត្រូវបាត់បង់ជីវិតនៅក្នុងហេតុការណ៍ខាងលើ។
ម្យ៉ាងទៀត អាជ្ញាធរជប៉ុន ទើបតែចាប់ផ្តើមការស៊ើបអង្កេតប៉ុណ្ណោះ ហើយនៅតែមិនទាន់ច្បាស់អំពីកាលៈទេសៈជុំវិញគ្រោះអកុសលនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
ចុចអាន៖ រកឃើញតម្រុយខ្លះនៃសោកនាដកម្មយន្តហោះ ២ គ្រឿងបុកគ្នាស្លាប់មនុស្ស ៥ នាក់នៅ ជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


