ព័ត៌មានអន្ដរជាតិ
រកឃើញតម្រុយខ្លះនៃសោកនាដកម្មយន្តហោះ ២ គ្រឿងបុកគ្នាស្លាប់មនុស្ស ៥ នាក់នៅ ជប៉ុន
យោងតាមសារព័ត៌មាន Sputnik បានចុះផ្សាយកាលពីថ្ងៃពុធថា អាជ្ញាធរជប៉ុនបានចេញការបកស្រាយ និងពន្យល់ពីព័ត៌មានលម្អិតមួយចំនួនទាក់ទងទៅនឹងសោកនាដកម្មយន្តហោះ Airbus A350 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បុកគ្នាជាមួយយន្តហោះឆ្មាំសមុទ្រផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី២ ខែមករាកន្លងទៅ ។

អាជ្ញាធរជប៉ុនបញ្ជាក់ថា មែនទែនទៅ យន្តហោះ Airbus A350 គឺត្រូវបានអនុញ្ញាតឲ្យចុះចតនៅព្រលានយន្តហោះ Haneda ក្នុងទីក្រុងតូក្យូពីសំណាក់អ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ក៏ប៉ុន្តែសម្រាប់យន្តហោះឆ្មាំសមុទ្ររបស់ជប៉ុនប្រភេទ De Havilland Dash-8 គឺមិនមានសញ្ញាអនុញ្ញាតឲ្យចេញដំណើរ ឬក៏ហោះឡើងនោះទេ ទើបបណ្ដាលឲ្យយន្តហោះទាំងពីរគ្រឿងបុកគ្នាផ្ទុះឆេះនៅលើផ្លូវរត់បែបនេះ ។
កាលពីថ្ងៃអង្គារយន្តហោឆ្មាំសមុទ្រជប៉ុនគ្រោងនឹងហោះផ្តល់ជំនួយទៅកាន់តំបន់ដែលត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាក្នុងកម្រិត ៧.៦ រ៉ិចទ័រនៅថ្ងៃបើកទំព័រឆ្នាំថ្មី ប៉ុន្តែផ្ទុយទៅវិញ យន្តហោះមិនទាន់ទាំងនឹងហោះផ្ដល់ជំនួយសង្គ្រោះជីវិតមនុស្សផង បែរជារត់ទៅបុកទៅមួយយន្តហោះ Airbus A350 ដែលហោះមកចុះចត ។
ស្របពេលជាមួយគ្នានេះ អ្នកដំណើរនៅលើយន្តហោះ Airbus ទាំង ៣៦៧ នាក់ និងក្រុមការងារអាកាសយានិក ១២ នាក់ក៏ត្រូវបានជម្លៀសចេញពីយន្តហោះដោយសុវត្ថិភាពផងដែរពីសំណាក់ក្រុមមន្ត្រីជំនាញ ពោលប្រើពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ ក្រោយពេលយន្តហោះបុកឆេះ និងមានផ្សែងហ៊ុយយ៉ាងខ្មួលខ្មាញ់ ។

ទោះយ៉ាងណា ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ក៏មានសមាជិកក្រុមអាកាសយានិក ៥ នាក់ក្នុងចំណោម ៦ នាក់របស់យន្តហោះឆ្មាំសមុទ្រប្រភេទ De Havilland Dash-8 បានស្លាប់បាត់បង់ជីវិតផងដែរ ខណៈកាពីតែនម្នាក់ដែលរួចផុតជីវិតបានរងរបួសធ្ងន់ធ្ងរ ហើយចំណែកអ្នកដំណើរ ១៤ នាក់នៅលើយន្តហោះ Airbus វិញបានរងរបួសស្រាលប៉ុណ្ណោះ ។
គួរបញ្ជាក់ថា យន្តហោះ Airbus បានផ្ទុះឆាបឆេះនៅលើផ្លូវរត់អស់រយៈពេលជាង ៦ ម៉ោង ខណៈអាជ្ញាធរអាកាសចរណ៍ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរក្នុងប្រទេសចំនួន ១៣៧ ជើង និងជើងហោះហើរអន្តរជាតិ ៤ ជើង ដោយជំនួសមកវិញតាមជើងហោះហើរសង្គ្រោះបន្ទាន់ និងតាមសេវារថភ្លើងល្បឿនលឿនដើម្បីកាត់បន្ថយការកកស្ទះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ជប៉ុន បុកជាមួយយន្តហោះឆ្មាំសមុទ្រ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


