វប្បធម៌ ជំនឿ
រាសីមនុស្សឆ្នាំថោះ ក្នុងរាសីចក្រ «នាគឈើ ២០២៤» ខ្លាំងលុយ ខ្សោយទំនាក់ទំនង
ធម្មតានាគ និងទន្សាយអាចបន្សាំគ្នាបានយ៉ាងងាយ ប៉ុន្តែសម្រាប់នាគឈើ ទន្សាយនិងមានបញ្ហាខ្លះលើផ្នែកស្នេហា គ្រួសារដែលអាចបង្កើតបានជាជម្លោះរៀងៗខ្លួន។ យោងតាមហោរាសាស្ត្រចិនឆ្នាំ ២០២៤ មនុស្សកើតឆ្នាំថោះ អាចប្រឈមនឹងការលំបាកខ្លះៗក្នុងជីវិតគ្រួសារ ហើយជម្លោះអាចកើតឡើង។
ទោះយ៉ាងណា ដោយបានការគាំទ្រពីផ្កាយព្រះអាទិត្យនៅក្នុងរាសីចក្រ ឆ្នាំ២០២៤ គ្រប់ពេលមានបញ្ហាមួយកើតឡើង នរណាម្នាក់នឹងក្រោកឈរឡើងដើម្បីជួយពួកគេ។ លើសពីនេះ ទន្សាយនឹងរីករាយក្នុងទំនាក់ទំនងសង្គម ពន្លឿនអាជីវកម្ម និងមានភាពស្និទ្ធស្នាលជាមួយអាជ្ញាធរ ឬចៅហ្វាយនាយ។
លើផ្នែកសុខភាព ឆ្នាំនេះមានសញ្ញាបង្ហាញពីបញ្ហាសុខភាព និងអារម្មណ៍អវិជ្ជមាន មកជាសម្ពាធគាបសង្កត់ ងាយនឹងកើតជំងឺធ្លាក់ទឹកចិត្តផ្សេងៗ។ គួរផ្តើមទម្លាប់សមាធិ បន្ថែមលំហាត់រាងកាយ និងការដើរឱ្យបានច្រើន សំងំគេងលក់ឱ្យបានល្អ កុំខកខានអាហារមានជីវជាតិ។ ក្រៅអំពីឧបសគ្គ មិនសូវចុះសម្រុងក្នុងជីវិតស្នេហា មនុស្សឆ្នាំថោះមិនមានវិបត្តិហិរញ្ញាវត្ថុទេ។
ខែសំណាងសម្រាប់មនុស្សឆ្នាំថោះក្នុងឆ្នាំ២០២៤ គឺ ខែមីនា មិថុនា និងធ្នូ ពណ៌នាំសំណាងសម្រាប់ស្នេហាគឺពណ៌ផ្កាឈូក ពណ៌ស្វាយ និងខៀវ ។
យោងតាមហោរាសាស្ត្រចិន មនុស្សឆ្នាំថោះ កំពុងអំណោយផលខ្លាំង ទាក់ទងនឹងហិរញ្ញវត្ថុ។ ឱកាសថ្មីនឹងគោះទ្វារ ហើយជម្រើសនៃការវិនិយោគពីវិស័យថ្មីនឹងនាំមកនូវ ភាពជោគជ័យ ។
ក្បួនហុងស៊ុយសម្រាប់អ្នកកើតឆ្នាំថោះក្នុងឆ្នាំ២០២៤៖
រូបសំណាក Jade Rabbit៖ ជានិមិត្តរូបនៃសន្តិភាព ភាពស្ងប់ស្ងាត់ មិត្តភាព ភាពស្និទ្ធស្នាល និងភាពរុងរឿងគួរតែតកមកដាក់នៅ ទិសខាងកើត ឬទិសអាគ្នេយ៍នៃគេហដ្ឋាន និងការិយាល័យដើម្បីទាក់ទាញសំណាងល្អ សន្តិភាព និងភាពជោគជ័យ ព្រោះនេះជាទិសដៅដ៏ស័ក្តិសម។
គ្រីស្តាល់ Citrine៖ ជាគ្រីស្តាល់ដ៏មានថាមពល ដែលនាំមកនូវប្រាក់ ការលូតលាស់ ភាពរុងរឿង និងភាពសម្បូរបែប បង្កើនសំណាងហិរញ្ញវត្ថុអាច ដាក់នៅជ្រុងភាគអាគ្នេយ៍នៃផ្ទះ និងការិយាល័យ ដើម្បីទទួលបានលទ្ធផលល្អបំផុត ព្រោះវាជាធាតុដែលទាក់ទងជាមួយពន្លឺព្រះអាទិត្យ។
ជាចុងក្រោយ សូមផ្ដាំទៅកាន់មនុស្សឆ្នាំថោះ បើចង់ថ្វាយផ្លែឈើអ្វីក្តីគួររើសយកពណ៌ទឹកក្រូច និងលឿង៕

គ្រូ ឯម
ចុចអាន៖រាសីចក្រខ្លាក្នុងឆ្នាំនាគឈើ ជាឆ្នាំមមាញឹក ក្លៀវក្លា គួររក្សាខ្លួនឱ្យស្ងប់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


