វប្បធម៌ ជំនឿ
រាសីចក្រខ្លាក្នុងឆ្នាំនាគឈើ ជាឆ្នាំមមាញឹក ក្លៀវក្លា គួររក្សាខ្លួនឱ្យស្ងប់
យោងទៅតាមរាសីចក្រចិន ទិដ្ឋភាពហិរញ្ញវត្ថុ និងលុយកាក់ របស់មនុស្សឆ្នាំខាលពេញមួយឆ្នាំ២០២៤ គឺពោរពេញទៅដោយការឡើងចុះដែលមិនគួរចូលរួមក្នុងការវិនិយោគហិរញ្ញវត្ថុណាមានហានិភ័យ ឡើយ។ ដោយមានតារាដំណើរជួយពីលើ អ្នកអាចផ្លាស់ទី ឬធ្វើដំណើរពីកន្លែងចាស់ សម្រាប់គោលបំណងអាជីវកម្មថ្មី ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះសុវត្ថិភាព និងការប្រថុយ។ ល្អបំផុតឆ្នាំនេះ មនុស្សឆ្នាំខ្លា ត្រូវរក្សាភាពស្ងប់ស្ងាត់ និងតុបតែងខ្លួនស្អាតបាត ស្រស់ស្រាយបង្កើនថាមពលអារម្មណ៍ដល់ខ្លួនឯង។
១ លុយកាក់និងអាជីព
ត្បិតតែខាលមានបញ្ហាលុយកាក់ តែអាជីពគេមិនថយក្រោយទេក្នុងឆ្នាំនេះ។ យោងតាម ហោរាចិន ទោះណាជាមិនឃើញមិនមានការតម្លើងប្រាក់ខែ ឬប្រាក់ឈ្នួល ឬមានចំណូលថេរគួរឱ្យកត់សម្គាល់ ប៉ុន្តែមនុស្សឆ្នាំនេះ ត្រូវបានគេទទួលស្គាល់និងតាមហែរហមជួយដោយអ្នកតូចនិងអ្នកធំ។ សត្វខាលតែងមានលក្ខណៈសម្បត្តិ ជាមនុស្សឧស្សាហ៍ព្យាយាម ហើយលក្ខណៈទាំងនេះនឹងជួយពួកគេក្នុងការទទួលបានឱកាសរីកចម្រើនក្នុងអាជីពថ្មី ៗនិងគួរឱ្យរំភើប។ កេរ្តិ៍ឈ្មោះឆ្នាំនេះនឹងកើនឡើងហើយទទួលបាននិងការកោតសរសើរ។
២ ស្នេហានិងទំនាក់ទំនង
យោងតាមហោរាចក្រចិន គ្រប់ទំនាក់ទំនងសម្រាប់អ្នកកើតឆ្នាំខ្លា ត្រូវបានគេរំពឹងថា នឹងជួបមនុស្សថ្មី មានឱកាសដ៏គួរឱ្យរំភើបក្នុងទំនាក់ទំនង ប៉ុន្តែត្រូវដើរគ្រប់ជំហានដោយប្រុងប្រយ័ត្ននិងបន្តិចម្តងៗ សន្សឹមៗមិនប្រញិបប្រញាប់មុនសម្រេចចិត្ត។
ការយល់ច្រឡំ និងជម្លោះអាចកើតឡើង ដូច្នេះសូមណែនាំឲ្យដៃគូ ស្តាប់គ្នាទៅវិញទៅមក និងគោរពគ្នា អត់ធ្មត់ និងការយោគយល់គ្នាឱ្យបានខ្ពស់។ មនុស្សឆ្នាំខាលដែលបានរៀបការហើយ នឹងរីករាយនឹងទំនាក់ទំនងដែលមានស្ថេរភាព។
៣ សុខភាព
កុំបារម្ភ! សុខភាពមនុស្សឆ្នាំខាលក្នុងរាសីចក្ររោងឈើនេះនឹងល្អប្រសើរ រាល់ការធ្វើដំណើរនឹងមានសុវត្ថិភាព។ រាសីចក្រខាលគួរផ្តើមធ្វើយូហ្គា ឬ TaiChi ប្រចាំថ្ងៃ ដើម្បីរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តក្នុងឆ្នាំនេះ។
ក្បួនដោះស្រាយហុងស៊ុយ សម្រាប់អ្នកកើតឆ្នាំខាលក្នុងរាសីនាគ ឆ្នាំ២០២៤៖
Feng-Shui គឺជាទម្លាប់ប្រពៃណីចិនបុរាណមួយ ដើម្បីរៀបចំកន្លែងរស់នៅ ធ្វើឲ្យមានតុល្យភាពរវាងពិភពសម្ភារៈនិយម និងធម្មជាតិ (អរូប) វាជួយក្នុងការប្រមូលផ្តុំកម្លាំងថាមពល និងបង្កើតភាពសុខដុមរមនារវាងមនុស្ស និងបរិស្ថានរបស់ពួកគេ។ ដូច្នេះ សូមពិភាក្សាអំពីការបន្ថែមថាមពលហុងស៊ុយ និងមន្តស្នេហ៍ដែលសត្វខ្លាអាចប្រើដើម្បីទាក់ទាញបន្ថែមឱកាសសុខភាព ទ្រព្យសម្បត្តិ ភាពរុងរឿង និងសន្តិភាពចិត្តមានជាអាថ៌៖
ការដាក់ចានទ្រព្យសម្បត្តិដែលពោរពេញទៅដោយកាក់ គ្រីស្តាល់ និងនិមិត្តសញ្ញាផ្សេងទៀតនៃសុខភាព និងភាពបរិបូរណ៍នៅជ្រុងអាគ្នេយ៍នៃផ្ទះ និងការិយាល័យ។
ព្យួរ ឬតាំងកង្កែបជើងបីជាមួយនឹងកាក់នៅក្នុងមាត់ នៅជិតច្រកចូលការិយាល័យ ឬផ្ទះ ដើម្បីទាក់ទាញភាពសម្បូរបែប និងវិបុលភាព។ អ្នកក៏អាចពាក់គ្រឿងអលង្កា Pi-Yao ដែលជនជាតិចិនជឿថា នឹងនាំមកនូវសំណាងល្អនិងការពារ ពីកម្លាំងអវិជ្ជមាន។ ជ្រើសយកការស្លៀកពាក់ពណ៌ស លឿង ឬបៃតង ឬដាក់វត្ថុដែលមានពណ៌ទាំងនេះនៅក្នុងផ្ទះ ឬការិយាល័យក៏បាន។ មួយទៀត អ្នកអាចជូនផ្លែឈើដល់ចាស់ព្រឹទ្ធាចារ្យឬអ្នកមានគុណ៕

គ្រូ ឯម
ចុចអាន៖២០២៤ នឹងក្លាយជាឆ្នាំចម្រុះ ដែលមនុស្សឆ្នាំឆ្លូវប្រឈមទាំងទិដ្ឋភាពហិរញ្ញវត្ថុ និងអាជីព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


