ជីវិតកម្សាន្ដ
បវកញ្ញា Charlotte ដាក់ពាក្យប្ដឹងអ្នកពូកែបរិហារកេរ្តិ៍លើនាងឥតព័ស្តុតាង
Charlotte Austin អតីតបវកញ្ញាលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand Thailand 2022 បានសម្រេចចិត្តដាក់ពាក្យប្ដឹងទៅកាន់អ្នកដែលពូកែនិយាយបរិហារកេរ្តិ៍លើរូបនាងក្នុងន័យចោទទាំងស្រុងដោយឥតព័ស្តុតាងច្បាស់លាស់។

តាមរយៈបណ្ដាញសង្គម Instagram របស់តារាស្រីរូបនេះបានបង្ហោះនូវរូបភាពប៉ុន្មានសន្លឹកពីសកម្មភាពរបស់នាងធ្វើដំណើរទៅកាន់ប៉ុស្តិ៍ប៉ូលីស Wang Thonglang ដោយខ្លួនឯងដើម្បីរាយការណ៍ទៅប៉ូលិស បន្ទាប់ពីត្រូវបានអ្នកលេងអ៊ីនធឺណេតបង្ហោះនៅលើបណ្តាញសង្គមក្នុងន័យបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាង ជាពិសេសនឹងចាត់វិធានការជាអតិបរមាលើអ្នកទាំងនោះជាដាច់ខាត។
ជាមួយគ្នានោះដែរ អតីតបវកញ្ញាស្រីរូបនេះបានសរសេរច្បាស់ៗលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា “សូមការពារខ្លួនអ្នក! ថ្ងៃនេះ ខ្ញុំបានចូលក្នុងកំណត់ហេតុប្រចាំថ្ងៃ ហើយបានប្តឹងពីបទបង្ហោះក្នុងលក្ខណៈបង្ខូចកេរ្តិ៍ឈ្មោះ។ ការផ្សាយពាណិជ្ជកម្មបង្កការខូចខាតដល់ជនរងគ្រោះ និងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះ”។
លើសពីនេះ Charlotte បានបង្ហាញបន្ថែមទៀតថា “លើកនេះ គណនីសរុបចំនួន ៥ ត្រូវបានរាយការណ៍។ ត្រៀមសារភាពថានរណាធ្វើរឿងទាំងនេះ? សូមឈប់ភ្លាម! ព្រោះវាមិនមានលទ្ធផលល្អ ឬផ្ញើអត្ថប្រយោជន៍ណាមួយទៅនរណាម្នាក់”។
យ៉ាងណាក៏ដោយ នេះមិនមែនជារឿងថ្មីទេនៅពេលដែលបេក្ខភាពលំដាប់រងទី៥ក្នុងកម្មវិធី Miss Grand Thailand 2022 Charlotte ទទួលរងនូវការប្រមាថកាតទានលើសពីការពិត ពីបណ្ដាក្រុមអ្នកលេងអ់ីនធើណេតមិនស្គាល់មុខ។ រហូតដល់ពេលនេះ នាងទ្រាំលែងបាននឹងការនិយាយបរិហារកេរ្តិ៍គ្មានព័ស្តុតាង ទើបសម្រេចចិត្តទៅកាន់ប៉ុស្តិ៍ប៉ូលីសដាក់ពាក្យប្ដឹងតែម្ដង៕




អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃ Pim រៀបរាប់រឿងហេតុទាំងទឹកភ្នែក ក្រោយជួបហេតុការណ៍មិននឹកស្មានដល់នៅរុស្ស៊ី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


