Connect with us

ព័ត៌មានអន្ដរជាតិ

ត្រីរាប់ម៉ឺនក្បាល ឡើងមកឆ្នេរសមុទ្រហ្វីលីពីន ស្រាប់តែប៉ុន្មានថ្ងៃក្រោយ កើតគ្រោះរញ្ជួយដីកម្រិតធ្ងន់

បានផុស

នៅ

ជឿឬមិនជឿ! ប៉ុន្មានថ្ងៃមុននៅហ្វីលីពីន មានត្រីសាឌីនរាប់ម៉ឺនក្បាល ឡើងមកគោកយ៉ាងអាថ៌កំបាំងជាទីបំផុត ដោយមានមនុស្សជាច្រើនភ័យខ្លាចថា ជាសញ្ញានៃគ្រោះអាក្រក់ជិតកើតឡើងហើយ។

(រូបថត៖ Need​ to know)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនេសាទឈ្មោះ Mark Baya និយាយថា “យើងពិតជាបារម្ភខ្លាចរឿងអកុសលណាមួយកើតឡើង។ យើងមានជំនឿពិតមែន ហើយយើងមិនចង់ឃើញរូបភាពបែបនេះទេ”។

ត្រីនេះបានហែលមកកកកុញនៅលើឆ្នេរប្រវែងដល់ទៅ៤គីឡូម៉ែត្រ ក្នុងភូមិ Tinoto នៃខេត្ត Sarangani លើកោះ Mindanao ហើយស្រាប់តែមកដល់ថ្ងៃទី៩ខែមករា ប្រទេសនេះពិតជាជួបគ្រោះមែន នោះគឺការរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ។

(រូបថត៖ Jam Press)

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរបួស និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអ្វីទេ ហើយក៏គ្មានការព្រមានអំពីរលកយក្សស៊ូណាមិដែរ។

យ៉ាងណាតាមអ្នកជំនាញហ្វីលីពីន បានឲ្យដឹងថា វាគ្រាន់តែជាជំនឿប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ ការដែលត្រីទាំងនេះឡើងមកឆ្នេរ គឺមិនមែនដូចអ្វីដែលអ្នកភូមិគិតទេ។

(រូបថត៖ Jam Press)

លោក Cirilo Lagnason Jr នៃនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ Soccsksargen និយាយថា ឆ្នេរនិងការរញ្ជួយដី គឺមិនជាប់ទាក់ទងគ្នាឡើយ។ នេះអាចជាលទ្ធផលនៃបរិស្ថានមហាសមុទ្រ ដែលទឹកត្រជាក់ត្រូវបានរុញច្រានមកកាន់ផ្ទៃមហាសមុទ្រខាងលើ ដោយនាំមកនូវសារធាតុចិញ្ចឹម រួមទាំងប្លង់តុង ដែលជារបបអាហាររបស់ត្រីទាំងនេះផងដែរ។

សូមបញ្ជាក់ថា ហ្វីលីពីនតែងតែជួយគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារតែប្រទេសនេះស្ថិតនៅតាមបណ្ដាយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងអាងប៉ាស៊ីហ្វិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Mirror

ចុចអាន៖ ខេត្តភាគខាងត្បូង ហ្វីលីពីន រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កសិករ​ម្នាក់​ទៀតហើយ​នៅ​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ឈ្នះ​រង្វាន់ ១២៥​លាន​រៀល ពី ខា​រ៉ា​បាវ

ព័ត៌មានជាតិ៦ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ត្បូងឃ្មុំ នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែក​ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ ចំនួន​៤​ខ្នង ស្ថិតនៅ​ស្រុក​ពញាក្រែក

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា កាតា ឯកភាពគ្នាបង្កើតយន្តការពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ

សន្តិសុខសង្គម១០ ម៉ោង មុន

ដុត​ព្រៃ​ក្នុង​ចំការ​របស់​ខ្លួន​ដើម្បី​ដាំ​ដំណាំ ត្រូវស្លាប់​ខ្លួនឯង​ដោយសារ​ថប់ដង្ហើម

សេដ្ឋកិច្ច១០ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហបុរី​ ទិញជីវ​​ឥន្ធនៈ​សម្រាប់​​យន្តហោះ​ ១ ០០០ តោន​

Sokha Hotels

ព័ត៌មានពេញនិយម