Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃបណ្ដេញនាយរងការិយាល័យគ្រប់គ្រងទិន្នន័យស្ថិតិមួយរូបចេញពីក្របខណ្ឌ

បានផុស

នៅ

លោក សុ សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥​ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចបណ្ដេញលោកវរសេនីយ៍ត្រី ឈុន ស៊ីណា អត្តលេខ ៧២២២២ នាយរងការិយាល័យ គ្រប់គ្រងទិន្នន័យស្ថិតិប្រជាពលរដ្ឋនៃនាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ចេញពីក្របខណ្ឌ។ នេះបើតាមសេចក្ដីសម្រេច ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។

លោកវរសេនីយ៍ត្រី ឈុន ស៊ីណា ត្រូវបានអនុវត្តវិន័យតាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម