ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ សឹងមួយប្រទេស ក្តៅចិត្ត ក្រោយឃើញរូបថត ជនបរទេស ដេកអាំងថ្ងៃ លើសួនមុខវាំង
ក្រោយមានការចែកចាយតៗគ្នាអំពីរូបថតមួយសន្លឹក ដែលបង្ហាញពីជនបរទេស ២ នាក់ ដេកអាំងថ្ងៃនៅសួនទល់មុខ ព្រះបរមរាជវាំងថៃ ពេលនេះ ប្រជាជនថៃ សឹងមួយប្រទេសបានប្រតិកម្មទាំងកំហឹង ហើយបញ្ចេញមតិយោបល់ផ្សេងៗគ្នា។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Thai PBS កាលពីថ្ងៃចន្ទទី១៥ខែមករា។
មនុស្សមួយចំនួន លើកឡើងថា ប្រហែលជា ជនបរទេសទាំងពីរមិនស្គាល់កន្លែងនោះ ហើយគិតថា ជាសួនធម្មតាហើយ ទើបទៅអាំងថ្ងៃដូចសួននៅស្រុកពួកគេដូច្នេះ។

រូបថតនេះត្រូវបានបង្ហោះលើគណនី Facebook ឈ្មោះ Kamron Petprayoon ជាមួយ Captionថា “រឿងមិនធ្លាប់ឃើញនៅបាងកក! នេះមិនមែនប៉ាតាយ៉ាទេ”។
ដោយសារតែតាមប្រពៃណី សួន Sanam Luang ជាទីតាំងសម្រាប់រៀបចំព្រះរាជពិធី បុណ្យជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ជាតិ ទើបអ្នកនិយមលេងអ៊ីនធឺណិត ហាក់ក្តៅចិត្តនឹងរឿងនេះ ដោយប្រតិកម្មខ្លាំងៗថា ជនបរទេសគួរឈ្វេងយល់អំពីប្រពៃណីរបស់ប្រទេសគេជាមុនសិន និងត្រូវយល់អារម្មណ៍របស់ប្រជាជនគេខ្លះផង។
លើសពីនេះ អ្នកខ្លះថែមទាំង Comment ថា អ្នកដេកអាំងថ្ងៃទាំងនោះ គួរចាប់ខ្លួន។ អ្នកទាំងពីរប្រហែលជាមិនដឹងថាកន្លែងនោះសំខាន់ប៉ុនណាទេមើលទៅ។
លើសពីនេះ ប្រជាជនថៃ បានជំរុញដល់មន្ត្រីរាជការ ត្រូវផ្សព្វផ្សាយដំណឹងអំពីបញ្ហានេះ ឲ្យកាន់តែទូលំទូលាយផងដែរ បើមិនដូច្នេះទេ នឹងមានមនុស្សប្រព្រឹត្តដដែលៗកាន់តែច្រើន។

សូមបញ្ជាក់ រឿងស្រដៀងគ្នានេះក៏បានកើតឡើងនៅប្រាសាទ Chiang Mun ក្នុងខេត្តឈៀងម៉ៃ ផងដែរ ដោយនៅទីនោះ ស្ត្រីបរទេសពីរនាក់ដេកអាំងថ្ងៃនៅខាងក្នុងបរិវេណប្រាសាទ។ ពេលនោះ មានអ្នករត់ម៉ូតូរ៉ឺម៉ក ថតរូបពួកគេបានរួចក៏បង្ហោះ ហើយបង្កឲ្យមានប្រតិកម្មស្រដៀងគ្នានេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


