ព័ត៌មានអន្ដរជាតិ
ស្ថានភាពកាន់តែតានតឹង កងទ័ពមីយ៉ាន់ម៉ាបន្តបាញ់ប្រហារលើបាតុករ
កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារដើម្បីបំបែកក្រុមអ្នកតវ៉ានៅឯរោងចក្រថាមពលមួយកាលពីថ្ងៃអាទិត្យទី១៤ខែកុម្ភៈ ហើយរថពាសដែកបានធ្វើដំណើរចូលទីក្រុងធំៗខណៈមេដឹកនាំយោធាថ្មី ត្រូវប្រឈមមុខការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារថ្ងៃទី៩។

ក្រៅពីការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេស មេដឹកនាំយោធាក៏កំពុងប្រឈមមុខនឹងកូដកម្មរបស់បុគ្គលិករដ្ឋាភិបាលផងដែរដែលជាផ្នែកមួយនៃចលនាមិនគោរពច្បាប់ស៊ីវិល ប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈដែលបានទម្លាក់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី។

ទាហានត្រូវបានដាក់ពង្រាយនៅរោងចក្រថាមពលក្នុងរដ្ឋ Kachin ភាគខាងជើង ដែលជាហេតុនាំឲ្យមានការប្រឈមមុខជាមួយបាតុករ។
កងកម្លាំងសន្តិសុខ បានបណ្តេញក្រុមបាតុករនៅខាងក្រៅរោងចក្រមួយក្នុងទីក្រុង Myitkyina របស់រដ្ឋ Kachin។ គេមិនច្បាស់ទេថាតើពួកគេកំពុងប្រើគ្រាប់កាំភ្លើងជ័រឬគ្រាប់ពិត។

អ្នកកាសែតពីរនាក់ ដែលកំពុងផ្សាយផ្ទាល់ពីកន្លែងប្រឈមមុខដាក់គ្នា ត្រូវបានចាប់ខ្លួនរួមជាមួយអ្នកកាសែត៣នាក់ផ្សេងទៀត។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលនិងកងទ័ពមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


