ព័ត៌មានជាតិ
រដ្ឋបាលស្រុកចន្ទ្រា បើកវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបន្ថែមទៀត
លោក គង់ វស្សា ប្រធានក្រុមប្រឹក្សាស្រុកចន្ទ្រា និងលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា បានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពី «ការតាក់តែងលិខិតរដ្ឋបាល» ជួនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការចំណុះសាលាស្រុកចន្ទ្រា លោកនាយកសាលាបឋមសិក្សា និងមត្តេយ្យ សរុបទាំង១៨ ទូទាំងស្រុកចន្ទ្រា។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

ការបើកវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បីពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីបន្ថែមទៀតទៅលើការងាររដ្ឋបាល ជាពិសេសការៀបចំលិខិតរដ្ឋបាលមួយដែលត្រឹមត្រូវទៅបទដ្ឋានរដ្ឋបាលទៅតាមទម្រង់តែមួយក្នុងក្របខណ្ឌនៃការអនុវត្តការងារប្រចាំថ្ងៃ។

លោក ថន ថាវុទ្ធា បានលើកឡើងថា «ការរៀបចំលិខិតបែបបត់រដ្ឋបាល ដែលមានលក្ខណៈត្រឹមត្រូវក្នុងទម្រង់តែមួយ គឺទាមទារឱ្យយើងត្រូវយកចិត្តទុកដាក់ ដល់ការអភិវឌ្ឍន៍សមត្ថភាពមន្ត្រីទាំងអស់ ដើម្បីពង្រឹងការអនុវត្តមុខងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាពខ្ពស់»។ លោកសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តានេះមន្ត្រីទាំងអស់នឹងទទួលបាននូវការយល់ដឹងច្បាស់លាស់ពាក់ព័ន្ធនឹងការរៀបចំបែបបទលិខិតរដ្ឋបាលបានកាន់តែប្រសើរ។
បន្ថែមពីនេះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ លោកនាយកសាលាបឋមសិក្សា និងមត្តេយ្យសរុបទាំង១៨ ទូទាំងស្រុកដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលរៀនសូត្របន្ថែមទៀត ដើម្បីអាចយកទៅអភិវឌ្ឍន៍ក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ថែមទាំងបានផ្តោតការយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ និងលើកជាសំណួរយ៉ាងផុសផុល ទៅតាមមេរៀនដែលលោកគ្រូបានបង្រៀនក្នុងរយៈពេលពេញមួយថ្ងៃនេះ។

ជាមួគ្នានេះដែរ លោក ថន ថាវុទ្ធា ក៏បានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ដែលចំណាយពេលដ៏មានតម្លៃចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយនេះ៕
ដោយ៖ភក្ដី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ