ជីវិតកម្សាន្ដ
Jeep vasu និង Primrata ជម្នះដឹកដៃគ្នារៀបការរួចរាល់លើយន្តហោះ ទោះមានវ័យខុសគ្នា១៦ឆ្នាំ
តារាសម្ដែងជើងចាស់ថៃទាំងគូគឺលោក Jeep vasu និងនាង Jaja primrata បានមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេល៧ឆ្នាំមកហើយ។ ទោះជាមានគម្លាតអាយុខុសគ្នាដល់១៦ឆ្នាំ តែអ្នកទាំងពីរពិតជាស្រលាញ់គ្នាស្មោះហើយបានរៀបគម្រោងដឹកដៃគ្នាចូលរោងការជាច្រើនលើកមកហើយ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យមង្គលការការរបស់តារាខាងលើត្រូវបានផ្អាក។
ទោះបីអាចហាមឃាត់មិនឲ្យមានកម្មវិធីគគ្រឹកគគ្រេងកើតឡើង ប៉ុន្តែកូវីដ១៩មិនអាចរារាំងគូស្នេហ៍មួយគូនេះមិនឲ្យក្លាយជាប្ដីប្រពន្ធស្របច្បាប់បានឡើយ។ ជាក់ស្ដែងចំថ្ងៃ១៤កុម្ភៈជាទិវានៃក្ដីស្រលាញ់តែម្ដង Jeep vasu និងនាង Jaja primrata បានធ្វើឲ្យមិត្តភក្តិនិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលថែមទាំងបានចូលរួមអបអរសាទយ៉ាងច្រើនកុះករ ពេលឃើញអ្នកទាំងពីរបង្ហោះរូបភាពនៅលើអ៊ីនស្តាក្រាម ដោយបានចុះអេតាស៊ីវិលប្រើឈ្មោះជាប្ដីប្រពន្ធរួចរាល់។
Jeepvasu និងនាង Jaja primrata បានជ្រើសរើសធ្វើរឿងដ៏ពិសេសនេះនៅលើយន្តហោះឯកជនផ្ទាល់តែពីរនាក់យ៉ាងរ៉ូមែនទិច។ អ្នកទាំងពីរពិតជាស្រស់ស្អាតនឹងសង្ហាខ្លាំងដូចគ្នានៅក្នុងឈុតកូនកម្លោះកូនក្រមុំ ហើយនៅលើយន្តហោះក៏មានរូបភាពគូររបស់ពួកគេយ៉ាងស្រស់ស្អាតទាក់ទាញផងដែរ៕
អត្ថបទផ្ដល់ដោយ៖ Porman
ចុចអាន៖មើលរូប២០ឆ្នាំមុន ទើបដឹងថា Ken អត់ចាស់សោះ មានតែសង្ហាខ្លាំងឡើងជាងមុន
ចុចអាន៖ទៅណាមកណាកាន់កាបូបជាប់ មានដឹងអត់ថាតារាស្រី ៣រូបនេះ ចូលចិត្តដាក់អ្វីខ្លះក្នុងហ្នឹង?
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង