Connect with us

កីឡា

Sacha សម្រេច​ក្តីស្រមៃលេងឲ្យក្លិប Bayern Munich

បានផុស

នៅ

ក្លិប Bayern Munich បានចុះហត្ថលេខានាំយកខ្សែការពារស្តាំ Sacha Boey ពីក្លិប Galatasaray ក្នុងកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ ដែលមានសុពលភាពរហូតដល់ខែមិថុនា ឆ្នាំ២០២៨ ក្នុងតម្លៃ​ផ្ទេរ​សរុប៣៥លានអឺរ៉ូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Sacha Boey និយាយ​ថា​៖ «​​សុបិន​របស់ខ្ញុំបានក្លាយ​ជា​ការ​ពិត​ហើយ។ វាពិតជាមាន​កិត្តិយសសម្រាប់​ខ្ញុំ​ដែល​បាន​លេង​ឱ្យ​ក្លិប​ធំ​ដូច​ជា Bayern។ ខ្ញុំទន្ទឹងរង់ចាំក្នុងការចូលរួមជាមួយក្រុមថ្មី និងបានលេងជាមួយកីឡាករដ៏អស្ចារ្យនា​ពេល​ខាង​មុខ​»។

ខ្សែការពារស្លាបស្ដាំ Sacha Boey ​ដែល​កើតនៅ​ជាយក្រុងប៉ារីស ប្រទេស​បារាំង​ បានចាប់ផ្តើមលេងបាល់ទាត់នៅ FC Romainville និង Red Star FC មុនពេលចូលរួមសាលា​បាល់ទាត់ Rennes ក្នុងឆ្នាំ២០១៤។ រូប​គេ​បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុង Ligue 1 នៅអាយុ១៨ឆ្នាំកាលពីខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបានខ្ចីជើងទៅក្លិប Dijon មុនពេលចុះហត្ថលេខាផ្ទេរទៅកាន់ Galatasaray នៅ​រដូវ​កាលឆ្នាំ ២០២១-២២។ កីឡាករសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនចំនួន៨៣ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់ និងឈ្នះពានរង្វាន់តួកគី​ Süper Lig កាលពីរដូវក្តៅមុន។

លោក Christoph Freund នាយកផ្នែកកីឡារបស់ Bayern បាន​លើក​ឡើង​ថា ៖«Sacha Boey ជាខ្សែការពារស្តាំដ៏រហ័ស និងរឹងមាំ ដែល​គ្រប់​គ្រង​​បាល់ក្រោមច្រើន​។ គាត់​ជាកីឡាករដែលអ្នកគាំទ្រចូលចិត្តនៅ​ក្លិប​Galatasaray និង​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំ​ចុង​ក្រោយ​ ជាមួយ​ក្លិប​ដែល​មាន​​បទពិសោធ​ Champions League»៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Theathletic

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម