ព័ត៌មានជាតិ
រយៈពេល៤ថ្ងៃ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យអង្គឌួងចំនួន៣៥០នាក់
ភ្នំពេញ ៖ ក្នុងរយៈពេល៤ថ្ងៃគឺនៅថ្ងៃទី១០,១១,១២និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅមន្ទីរពេទ្យព្រះអង្គឌួងចំនួន៣៥០នាក់ ក្នុងនោះអ្នកចាក់វ៉ាក់សាំងរួចចំនួន៣០១នាក់និងអ្នកមិនបានចាក់ចំនួន៤៩នាក់។

លោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួងបានឲ្យដឹងថាក្នុងចំណោម៣៥០នាក់នោះនៅថ្ងៃទី១០កុម្ភៈមានចំនួន៨៤នាក់ ក្នុងនោះមានអ្នកទទួលបានចាក់រួចចំនួន៦៨នាក់និងអ្នកមិនបានចាក់ចំនួន១៦នាក់។ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកដែលមកទទួលចាក់វ៉ាក់សាំងចំនួន៧២នាក់ក្នុងនោះអ្នកដែលចាក់វ៉ាក់សាំងរួចចំនួន៦៨នាក់និងអ្នកដែលមិនបានចាក់ចំនួន៧នាក់។ ថ្ងៃទី១២កុម្ភៈនេះមានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន១០២នាក់ក្នុងនោះអ្នកដែលទទួលបានការចាក់វ៉ាក់សាំងចំនួន៩០នាក់និងអ្នកមិនបានចាក់ចំនួន១២នាក់។

លោកសាស្ត្រាចារ្យបានបន្តថា ថ្ងៃទី១៥កុម្ភៈនេះ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩ចំនួន១០៨នាក់ស្រី៣៧នាក់។ អ្នកចាក់រួចចំនួន៩៤នាក់ស្រី២៦នាក់និងអ្នកដែលមិនបានចាក់ដោយសារបញ្ហាសុខភាពចំនួន១៤នាក់ស្រី១១នាក់។

ប៉ុន្តែនៅក្នុងរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកមកទទួលវ៉ាក់សាំងកូវីដ១៩នៅតាមមន្ទីរពេទ្យរដ្ឋធំៗចំនួន៤នៅរាជធានីភ្នំពេញចំនួន១៩៤៧នាក់ស្រី៧៤១នាក់។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ក្រុមគ្រូពេទ្យនៅតាមន្ទីរពេទ្យព្រះកុសមៈមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកនិងមជ្ឈជាតិកំចាត់រោគរបេងនិងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងកុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យមន្ទីរពេទ្យកុមារជាតិដោយទំនាក់ទំនងលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១
៨១១ ១៣២។
ចំពោះ មន្ទីរពេទ្យកាល់ម៉ែតទាក់ទងជាមួយលោកសាស្ត្រាចារ្យ គង់ សន្យា០១២៩៦៥ ៩៥៤ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភានិងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។ ចំណែកមន្ទីរពេទ្យព្រះអង្គឌួងទំនាក់ទំនងជាមួយលោកសាស្ត្រាចារ្យ លូ លីឃាង០៧៦ ៨៨៣ ៧៨៧៨ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភារដ្ឋសភានិងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។ រីឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាក់ទងលោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧៩៧៨សម្រាប់កងកម្លាំងនគរបាលជាតិនៅក្រសួងមហាផ្ទៃនិងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាទាំងអស់៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


