ព័ត៌មានអន្ដរជាតិ
ប្រជាជនអង់គ្លេសរន្ធត់ចិត្ត ពេលដឹងព័ត៌មានអំពី ជំងឺរបស់ស្តេច Charles
ប្រជាជនអង់គ្លេសពិតជាមានក្តីរន្ធត់យ៉ាងខ្លាំង នៅពេលព្រះបរមរាជវាំង Buckingham បានប្រកាសនៅថ្ងៃអង្គារទី៦ខែកុម្ភៈថា ព្រះមហាក្សត្រ Charles ទី៣ មានជំងឺមហារីក។

ក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយបន្តដោយ BBC, ព្រះបរមរាជវាំងបានឲ្យដឹងថា បញ្ហាព្រះរាជសុខភាពរបស់ទ្រង់ ត្រូវបានរកឃើញ ក្នុងអំឡុងពេលព្រះអង្គយាងទៅមន្ទីរពេទ្យនាពេលថ្មីៗ សម្រាប់ពិនិត្យក្រពេញប្រូស្តាតដែលរីកធំ ហើយក្រោយការធ្វើរោគវិនិច្ឆ័យជាបន្តបន្ទាប់ ក្រុមគ្រូពេទ្យបានកំណត់ឃើញទម្រង់នៃជំងឺមហារីក ប៉ុន្តែមិនមែនជាមហារីកក្រពេញប្រូស្តាតទេ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍ខាងលើ មិនបានផ្តល់ព័ត៌មានលម្អិតថាតើ នោះជាជំងឺមហារីកអ្វី ឬស្ថិតនៅដំណាក់កាលណាឡើយ។
តាមសេចក្តីថ្លែងការណ៍ “ថ្ងៃនេះព្រះមហាក្សត្រ បានចាប់ផ្តើមការព្យាបាលជាប្រចាំ ហើយក្នុងអំឡុងពេលនោះ ព្រះអង្គត្រូវបានគ្រូពេទ្យណែនាំឲ្យផ្អាកការបំពេញព្រះរាជកិច្ចជាសាធារណៈសិន។ យ៉ាងណា ព្រះអង្គនឹងនៅតែបន្តបំពេញព្រះរាជកិច្ចរដ្ឋ និងផ្លូវការដូចធម្មតា”។

ពាក់ព័ន្ធនឹងព្រះរាជសុខភាពរបស់ស្តេច Charles ទី៣, ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកទើបតែទទួលព័ត៌មាននេះ ហើយនឹងទូរស័ព្ទទៅសួរសុខទុក្ខ។
ដោយឡែក នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau និយាយថា លោក និងប្រជាជនកាណាដា សូមបួងសួងនិងសង្ឃឹមថា ព្រះអង្គម្ចាស់ Charles ជាសះស្បើយនាពេលឆាប់ៗ។
សូមបញ្ជាក់ថា ស្តេច Charles ទី៣ បានឡើងគ្រងរាជ្យនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២២ ក្នុងព្រះជន្ម៧៣ឆ្នាំ ដោយស្នងរាជ្យពីមាតា គឺម្ចាស់ក្សត្រី Elizabeth ទី២ ក្រោយសោយរាជ្យបានជាង៧០ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្តេច Charles ទី៣ ឡើងគ្រងរាជ្យសម្បត្តិក្នុងពិធីជាប្រវត្តិសាស្ត្ររបស់ ចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


