កីឡា
អនុប្រធានគុនខ្មែរប្រកាសធ្វើសន្និសីទឆាប់ៗពីជំនួប ធន់ រិទ្ធី-សៃយុគ
លោក ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសពីការធ្វើសន្និសីទសារព័ត៌មានឆាប់ៗខាងមុខនេះដើម្បីបកស្រាយពន្យល់ពីការប្រកួតមិត្តភាព-ដាក់ខ្សែក្រវាត់ម្នាក់១គ្រឿងរវាងអ្នកប្រដាល់គុនខ្មែរ ធន់ រិទ្ធី និងកីឡាករថៃ Saiyok Pumpanmuang កាលពីយប់ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលកំពុងក្លាយជាប្រធានបទក្តៅសម្រាប់អ្នកគាំទ្រ។

លោក ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានលើកឡើងកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ថា ៖«ក្នុងនាមខ្ញុំជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបានចូលរួមជាគណៈអធិបតីក្នុងការប្រកួតយប់មិញនៅកម្មវិធី KRUD KUN KHMER: The Battle of Kings។ ខ្ញុំសូមទទួលខុសត្រូវលើលទ្ធផលនៃកាត់សេចក្តីរបស់ចៅក្រម និងគណៈវិនិច្ឆ័យនៃការប្រកួតរវាង ធន់ រិទ្ធី និង សៃយុគ យប់ម្សិលមិញនេះ។ បើបងប្អូនសារព័ត៌មានណាមិនពេញចិត្តនឹងលទ្ធផលនេះ ឬមានការងឿងឆ្ងល់អាចទាក់ទងសួរខ្ញុំបាន។ ខ្ញុំនឹងបកស្រាយជូន។ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនឹងធ្វើសន្និសីទបកស្រាយជូនក្នុងពេលឆាប់ៗខាងមុខនេះ»។
ការប្រកួតនេះ ធន់ រិទ្ធី ជាអ្នកសុំសងសឹក បន្ទាប់ពីធ្លាប់ចាញ់លើកទី១នៅប្រទេសថៃកាលពីឆ្នាំ២០២២ ហើយ សៃយុគ ក៏យល់ព្រមមកប្រកួតនៅប្រទេសកម្ពុជាវិញម្តង។ វាជាការប្រកួតដើម្បីរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ប៉ុន្តែកីឡាករទាំងពីរបានយល់ព្រមដាក់ខ្សែក្រវាត់ម្នាក់១គ្រឿង អមដោយប្រាក់រង្វាន់២០លានរៀល។

ការពិតនៅលើសង្វៀនបង្ហាញថា ធន់ រិទ្ធី បានថយក្រោយដើម្បីវ៉ៃសង ខណៈសៃយុគ បានព្យាយាមចូលវ៉ៃ។ នៅទឹកទី៣ កីឡាករម្ចាស់ស្រុកបានវាយកណ្តាប់ដៃឲ្យអាជ្ញាកណ្តាលរាប់កីឡាករថៃម្តង ប៉ុន្តែក្រោយមក សៃយុគ បានវាយសម្រុក ហើយទាត់ផ្កាប់ចានឲ្យអាជ្ញាកណ្តាលរាប់កីឡាករកម្ពុជាវិញម្តង។ ចប់ការប្រកួតទាំង៣ទឹក លទ្ធផលស្មើគ្នា ដូរខ្សែក្រវាត់ និងទទួលបានប្រាក់រង្វាន់២០លានរៀលដូចគ្នា។ លទ្ធផលនេះបានធ្វើឲ្យមហាជនមានការជជែកវែកញែកយ៉ាងខ្លាំងរហូតដល់ឥឡូវនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


