វប្បធម៌ ជំនឿ
តារានិករ ៣ ដួង អំឡុងពេលនេះត្រូវប្រយ័ត្នពួកម៉ាកសម្ដីផ្អែម ចាក់ពីក្រោយខ្នង
យោងតាមការទស្សទាយពីហោរាសាស្ត្រចិនបានធ្វើការទាយពីជោគវាសនាក្រុមតារានិករ៣ដួង ដែលត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យមែនទែនក្នុងការសេពគប់មិត្ត។ ជាពិសេសក្រុមប៊នភឿនពូកែចាក់ចេកចាក់ស្ករយកល្អខ្លួនឯងនៅនឹងមុខយើង ដូចជាកំពូលមិត្តឈឺឆ្អាលសឹងគ្រប់រឿង។ ប៉ុន្តែងាកទៅក្រោយខ្នង បែរជាប្រែបាតដៃខ្នងដៃ សឹងតែ១៨០ដឺក្រេ។
តាមរយៈគ្រូហុងស៊ុយដ៏ល្បីប្រចាំស្រុកចិនបានធ្វើការទស្សទាយ ពីក្រុមតារានិករ៣ដួង ដែលមានជោគជតាចាប់ពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២៤ គួរមានស្មារតីប្រយ័ត្ន កុំសេពគប់បាបមិត្តអាចផុងខ្លួនខាតលាភខាតលុយពេញមួយជីវិត ងើបលែងរួច។
តារានិករទី១ Aries អ្នកកើតនៅថ្ងៃ២១ ខែមីនា ដល់ ថ្ងៃ១៩ ខែមេសា
ក្នុងអំឡុងពេលនេះ អ្នកប្រហែលជាកំពុងដោះស្រាយបញ្ហាទំនាក់ទំនងជាមួយមិត្តភក្តិជិតស្និទ្ធ។ ប្រយ័ត្នចាប់ពីពេលនេះអាចនឹងមានបញ្ហាជាមួយក្រុមភឿនស្និតស្នាលកន្លងមក ដែលនៅនឹងមុខល្អតែក្រោយខ្នងអាចនិយាយដើមយើង ចំអក មើលងាយសមត្ថភាពយើង ឬត្រូវក្បត់ដោយមនុស្សដែលអ្នកទុកចិត្តបំផុត។ អ្នកគួរតែប្រយ័ត្នជាមួយពាក្យសម្ដី និងសកម្មភាពរបស់អ្នកឲ្យមែនទែន។ ដូច្នេះសូមរក្សាសុទិដ្ឋិនិយម និងស្ងប់ស្ងាត់ក្នុងការដោះស្រាយបញ្ហានានាដែលកើតមាន និងប្រុងកើត។
តារានិករទី២ Gemini អ្នកកើតថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី ២១ ខែមិថុនា
អ្នកប្រហែលជាមានអារម្មណ៍មិនស្រួលជាមួយមិត្តភ័ក្តិរបស់អ្នក ក្នុងអំឡុងពេលនេះទេ។ ប្រយ័ត្នចាញ់បោកគេ ឬត្រូវបានទាញយកប្រយោជន៍ពីក្រុមមិត្តមិនល្អ។ អំឡុងពេលនេះ បើចង់ធ្វើអ្វីមួយ អ្នកគួរគិតនិងពិចារណាមុននឹងធ្វើការសម្រេចចិត្តណាមួយ។ មិនដូច្នោះទេ អ្នកអាចនឹងសោកស្ដាយនូវកំហុសឆ្គង ហើយចង់បកត្រលប់ក្រោយក៏ហួសពេលនឹងវិល។
តារានិករ Virgo អ្នកកើតចាប់ពីថ្ងៃ២៣ ខែសីហា ដល់ថ្ងៃ ២២ ខែកញ្ញា
ក្នុងអំឡុងពេលនេះអ្នកប្រហែលជាត្រូវប្រឈមមុខនឹងជម្លោះជាមួយមិត្តភក្តិ។ ប្រយ័ត្ននឹងការឈ្លោះប្រកែកគ្នា ឬត្រូវបានពួកគេប្លន់យកវត្ថុមានតម្លៃរបស់អ្នក។ ក្នុងពេលនេះទៀតសោត អ្នកគួរតែគ្រប់គ្រងអារម្មណ៍ខ្លួនឯង ហើយនិយាយដោយសុភាពរាបសារបំផុត។ កុំក្រអឺតក្រអទមឬវាយរឹកអាងខ្លួនមានបាន ប្រយ័ត្នបានទាំងបាបមិត្ត បានទាំងគ្រោះជាប់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ហោរាសាស្ត្រនេះគ្រាន់តែជាការទស្សន៍ទាយប៉ុណ្ណោះ។ នោះមិនមានន័យថាវាកើតឡើងចំពោះមនុស្សគ្រប់គ្នានោះទេ។ ប៉ុន្តែយើងនៅតែអាចមានគន្លឹះដើម្បីបង្កើនសំណាង និងពង្រឹងមិត្តភាពរបស់អ្នកឡើងវិញ។
- ធ្វើបុណ្យដោយបរិច្ចាគវត្ថុដល់កុមារកំព្រា ឬជនក្រីក្រ។
- ថ្វាយបង្គំព្រះពុទ្ធ និងសុំពរជ័យពីព្រះដែលអ្នកតែងតែគោរពប្រតិបត្តិកន្លងមក។
- សូត្រធម៌មុនពេលចូលគេងយប់ ឬមានវិធីមួយទៀតដោយការជូនលុយកាក់ដល់ចាស់ព្រឹត្តិចារ្យដែលមានវ័យចាស់ជាងខ្លួន៕

គ្រូ ណុប
ចុចអាន៖ តារានិករ៤ដួងនេះ នឹងបានលាភជ័យផ្នែកលុយកាក់ ជោគជ័យខ្លាំង ក្រោយចូលឆ្នាំចិនរួច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


