ព័ត៌មានអន្ដរជាតិ
ប្រជាជនចិន រាប់លាននាក់សម្រុកទៅស្រុកកំណើតអបអរឆ្នាំថ្មី បែរជួបរឿងជូរចត់ ពេលធ្វើដំណើរ
ប្រជាជនចិនរាប់លាននាក់ នាំគ្នាសម្រុកទៅស្រុកកំណើតដើម្បីចូលរួមអបអរពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែការធ្វើដំណើររបស់ពួកគេត្រូវរំខាន និងអ្នកខ្លះត្រូវជាប់គាំងទៀតផង ដោយសារព្យុះព្រឹលនិងធ្លាក់ទឹកកក។
តាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ជើងហោះហើរ និងសេវារថភ្លើងរាប់រយ ត្រូវបានលុបចោល ខណៈអ្នកបើកបរយានជំនិះ ក៏ត្រូវជាប់នៅលើផ្លូវហាយវេដែលពោរពេញដោយទឹកកកផងដែរ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រជាជនចិនបានបង្ហោះរូបភាពជាប់គាំងក្នុងរថភ្លើង និងនៅស្ថានីយរថភ្លើង ហើយអគ្គិសនី ក៏ត្រូវកាត់ផ្តាច់ទៀត។ អ្នកខ្លះបង្ហោះថា ការទៅជួបជុំគ្រួសារនៅឆ្នាំនេះ ពិតជាជូរចត់ណាស់។
អាជ្ញាធររំពឹងថា បុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងមានមនុស្សប្រមាណ៤៨០លាន ធ្វើដំណើរទៅស្រុកកំណើត ពោលគឺខ្ពស់ជាងឆ្នាំមុន ប្រមាណ៤០%។
ទោះបីជាយ៉ាងណាក៏ដោយ ភ្នាក់ងារឧតុនិយមចិន បានចេញការព្រមានអំពីអាកាសធាតុរដូវរងាមិនអំណោយផល ចាប់តាំងពីឆ្នាំ២០០៨មកម្ល៉េះ ក្នុងនោះតំបន់កណ្តាលដូចជាខេត្ត Hebei, Hubei និង Anhui សុទ្ធតែជួបប្រទះអាកាសធាតុត្រជាក់ដល់ឆ្អឹង។
សម្រាប់ឆ្នាំនេះ ទីក្រុងចំនួន២៥៥ នៅទូទាំងប្រទេស បានជួបប្រទះសីតុណ្ហភាពពេលថ្ងៃជាមធ្យមធ្លាក់ចុះដល់ក្រោមសូន្យអង្សាសេ ខុសដាច់ពីឆ្នាំមុន។
ស្របពេលជាមួយគ្នានោះដែរ ស្ថានីយផ្លូវហាយវ៉េជិត១០០កន្លែងនៅខេត្ត Anhui បានបិទមិនឲ្យរថយន្តចូល ដោយសារធ្លាក់ទឹកកកខ្លាំង ខណៈកាលពីដើមសប្តាហ៍នេះ ទូរទស្សន៍រដ្ឋ CCTV រាយការណ៍ថា មានរថយន្តប្រមាណ ៤០០០គ្រឿងត្រូវជាប់គាំងនៅលើផ្លូវ។
សូមបញ្ជាក់ថា ឆ្នាំ២០២៤ បុណ្យចូលឆ្នាំថ្មីនេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃសៅរ៍ទី១០ខែកុម្ភៈ ហើយក្នុងប្រទេសចិន ការអបអរមានរយៈពេល១៥ថ្ងៃ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តើប្រទេសអាស៊ីណាខ្លះ ប្រារព្ធពិធីបុណ្យចូលឆ្នាំ ចិន ក្នុងថ្ងៃនេះ ?
-
ចរាចរណ៍១ សប្តាហ៍ ago
បើករថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ក្រឡាប់របួសធ្ងន់ស្រាលជាង១០នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
គេហទំព័រ Weather៖ សប្តាហ៍នេះ កម្ពុជា នឹងក្តៅខ្លាំង ឈានដល់កម្រិតគ្រោះថ្នាក់ ៤០អង្សាសេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា អាចនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី១៨ ដល់២០មេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
តួលេខផ្លូវការ ទេសចរដើរលេងចូលឆ្នាំមានជាង ២១ លាននាក់ និងខេត្តចំនួន ៥ ឈានមុខគេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
មកដឹងពីចម្លើយសារភាពរបស់ជនដៃដល់ដែលចាក់សម្លាប់នារីរងគ្រោះក្នុងបុរីឈូកវ៉ា២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងធ្លាក់ភ្លៀង ៤០% នាដើមរដូវវស្សាឆ្នាំនេះ ខណៈក្រសួងប្រកាសឱ្យប្រុងប្រយ័ត្នបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
តុលាការ បញ្ជាឱ្យចាប់ខ្លួនជនត្រូវចោទ ចោម ខ្វាន់ ពីបទរំលោភលើទំនុកចិត្តអ្នកដទៃ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ចូលឆ្នាំខ្មែរបានសប្បាយជួបជុំហើយ បានទាំងរង្វាន់ពីគ្រុឌឈ្នះផ្អើលពេញភូមិ