ព័ត៌មានអន្ដរជាតិ
រកឃើញផូស៊ីលដាយណូស័រ អាយុកាល១១០លានឆ្នាំ នៅប្រទេសថៃ
ផូស៊ីលដាយណូស័រថ្មី ដែលគេសន្មត់ថា មានអាយុកាលដល់ទៅ១១០លានឆ្នាំ ត្រូវបានរកឃើញក្នុងស្រុក Nam Phong នៃខេត្ត ខនកេន ភាគឦសានប្រទេសថៃ។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី៧ខែកុម្ភៈ, គេជឿថា ផូស៊ីលទើបរកឃើញនេះ គឺជាកម្មសិទ្ធិរបស់ដាយណូស័រប្រភេទ Sauropod និង Spinosaurid។
ក្រុមការងារដែលដឹកនាំដោយលោកស្រី Sasa-On Khansubha ជាអ្នកជំនាញខាងបុរាណវិទ្យាមកពីសារមន្ទីរ Sirindhorn Dinosaur និងមន្រ្តីមកពីការិយាល័យធនធានរ៉ែតំបន់២ នៃខេត្ត ខនកេន បានចាប់ផ្តើមការស្រាវជ្រាវដំបូងនៅថ្ងៃទី៣១ខែមករា បន្ទាប់ពីពលរដ្ឋម្នាក់ឈ្មោះ Chaowalit Boonchai បង្ហោះរូបអំពីផូស៊ីលលើគណនីហ្វេសប៊ុករបស់គាត់ ហើយគាត់ក៏បានជូនដំណឹងដល់អាជ្ញាធរផងដែរ។

លោកស្រី Sasa-On និយាយថា ផូស៊ីលដែលមានអាយុកាលយ៉ាងហោច១០០លានទៅ១១០លានឆ្នាំមួយនេះ ត្រូវបានរកឃើញនៅលើថ្មភក់ Khok Kruat ដែលជាទម្រង់ថ្មមួយក្នុងចំណោមទម្រង់ថ្មដែលជាកម្មសិទ្ធិរបស់ក្រុមរចនាបថ Khorat។
តាមការរកឃើញ ផូស៊ីលនេះមានឆ្អឹងខ្នងរបស់ Sauropod ដែលជាសត្វកវែង រស់នៅកំឡុងចុងសម័យ Triassic ដល់ចុងសម័យ Cretaceous និងធ្មេញរបស់ Spinosaurid ដែលជាប្រភេទដាយណូស័រស៊ីត្រី រស់នៅកំឡុងសម័យ Cretaceous។

របកគំហើញនេះ ត្រូវបានចាត់ទុកថាជាកំណប់ទ្រព្យជាតិថៃ ព្រោះវាមិនត្រឹមតែបង្ហាញពីគំរូនៃការរស់នៅរបស់សត្វដាយណូស័រប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់ចំណេះដឹង អំពីការបង្កើតលំហូរទឹកទន្លេបុរាណផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ បញ្ជាក់ពីការរកឃើញហ្វូស៊ីលសត្វក្រពើតឿ អាយុកាល១៣០លានឆ្នាំ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៧ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ