ជីវិតកម្សាន្ដ
បុគ្គលប៉ុន្មានរូបនេះ ជាប់ចំណាត់ថ្នាក់បំភាយកាបូនក្នុងបរិយាកាសច្រើនបំផុតប្រចាំឆ្នាំ
កន្លងមក កំពូលតារាស្រី Taylor Swift ត្រូវបានមនុស្សជុំវិញពិភពលោករិះគន់យ៉ាងខ្លាំង បន្ទាប់ពីជាប់ចំណាត់ថ្នាក់ជាតារាដែលបង្កើតការបោះត្រាកាបូនច្រើនបំផុតក្នុងបរិយាកាស ចំណាត់ថ្នាក់តាមចំនួននៃការប្រើប្រាស់យន្តហោះឯកជន រួមទាំងលេខជើងហោះហើរ និងបរិមាណកាបូនឌីអុកស៊ីត (CO2)
ភ្នាក់ងាររបស់នាងត្រូវតែឆ្លើយតបដោយនិយាយថា យន្តហោះឯកជនរបស់ Taylor Swift ត្រូវបានអ្នកផ្សេងខ្ចី។ ហើយការគណនាសម្រាប់ជើងហោះហើរនីមួយៗរបស់នាងគឺខុស។

ថ្មីៗនេះ គេហទំព័រ Myclimate Carbon Tracker បានបញ្ចេញបញ្ជីឈ្មោះមនុស្សល្បីៗដែលប្រើប្រាស់យន្តហោះ និងបញ្ចេញកាបូនឌីអុកស៊ីតច្រើនបំផុតក្នុងឆ្នាំ ២០២៣ ដែលត្រូវបានរាយបញ្ជីដូចខាងក្រោម: (ជើងហោះហើរ/ចម្ងាយសរុប/ចំនួន CO₂)
១ Celine Dion (៦៩ ជើង / ២០០,៨៩៣ គីឡូម៉ែត្រ / ២,៨២៦,៩០០គីឡូក្រាម)
២ Kylie Jenner (៧២ ជើង / ២១៨,៣០៤ គីឡូម៉ែត្រ / ៣,០៧៣,១០០ គីឡូក្រាម)
៣ Leonard Blavatnik (២១២ ជើង / ២៣២,១២៦ គីឡូម៉ែត្រ / ៣,១៣០,៣០០គីឡូក្រាម)
៤ Tyler Perry (78 ជើង / ១៨០,៧៨៣ គីឡូម៉ែត្រ /៣,៣១៩,១០០ គីឡូក្រាម)
៥ Steven Spielberg (១២០ជើង / ២៧១,៥១៩គីឡូម៉ែត្រ / ៣,៦៦១,8៨០០គីឡូក្រាម)
៦ Bill Gates (១១២ ជើង / ២៧៩,៦៦៤គីឡូម៉ែត្រ / ៣,៧៧១,៩០០ គីឡូក្រាម)
៧ Beyonce និង JayZ (១៤៤ ជើងហោះហើរ / ៣៣០,១៤៥ គីឡូម៉ែត្រ / ៤,៣១៧,៨០០ គីឡូក្រាម)
៨ Elon Musk (១៥០ ជើងហោះហើរ / ៣៣៨,៧១៧ គីឡូម៉ែត្រ / ៤,៥៦៤,៧០០ គីឡូក្រាម)
៩ Kim Kardashian (១៦៥ជើង / ៤៨៥,១០២ គីឡូម៉ែត្រ / ៥,៨៥៧,៦០០គីឡូក្រាម)
១០ Travis Scott (១៣៧ ជើង / ៤៨៥,១០២ គីឡូម៉ែត្រ / ៦០៦១,៣០០គីឡូក្រាម)៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រព័ន្ធផ្សព្វផ្សាយកូរ៉េសុទ្ធតែថា Hyun Bin ផ្លាស់ប្ដូរចរិតខុសឆ្ងាយ ក្រោយរៀបការជាមួយ Son Ye Jin
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


