ជីវិតកម្សាន្ដ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េសុទ្ធតែថា Hyun Bin ផ្លាស់ប្ដូរចរិតខុសឆ្ងាយ ក្រោយរៀបការជាមួយ Son Ye Jin
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានចុះផ្សាយយ៉ាងព្រោងព្រាតទាក់ទងនឹងការផ្លាស់ប្តូរបុគ្គលិកលក្ខណៈរបស់ Hyun Bin បន្ទាប់ពីរៀបការជាមួយ Son Ye Jin ដោយបញ្ចាក់ថា ពេលគាត់នៅលីវ គាត់កម្រនឹងចាកចេញពីផ្ទះណាស់។ ប៉ុន្តែពេលដែលមានប្រពន្ធ បែរជាចាប់ផ្តើមបើកចិត្តទូលាយ និងប្រាស្រ័យទាក់ទងជាមួយមនុស្សគ្រប់គ្នាឲ្យបានកាន់តែច្រើន។
យោងតាមគេហទំព័រសារព័ត៌មានកូរ៉េ Sports Chosun បានលើកឡើងពីបញ្ហាគូស្នេហ៍ដ៏មានឥទ្ធិពល Son Ye Jin និង Hyun Bin ត្រូវបានបង្ហាញ បន្ទាប់ពីពួកគេបានក្លាយជាប្រធានបទនៃការពិភាក្សានៅលើទូរទស្សន៍ tvN Free Doctor ដោយអ្នកសារព័ត៌មានម្នាក់បានបញ្ជាក់ថា ពេលនេះ លោកចាប់ផ្តើមបើកចិត្តកាន់តែច្រើន។ វាខុសគ្នាទាំងស្រុង ក្រោយរៀបការជាមួយ Son Ye Jin។

អ្នកសារព័ត៌មានប្រចាំទូរទស្សន៍ tvN បានបកស្រាយយ៉ាងលម្អិតថា “ពីមុន Hyun Bin ជាមនុស្សស្ងប់ស្ងាត់ ប៉ុន្តែឥឡូវនេះគាត់បានផ្លាស់ប្តូរ។ នៅឆ្នាំ ២០១៧ គាត់ស្ទើរតែមិនចេញទៅញ៉ាំអាហារជាមួយអ្នកដទៃទេ ឬប្រសិនបើបង្ហាញខ្លួននៅក្នុងពិធីជប់លៀង គាត់នឹងចាកចេញយ៉ាងលឿនដោយគ្មានការជួបជុំជាមួយញាតិមិត្តណាម្នាក់ឡើយ។ ប៉ុន្តែដល់ពេលថតរឿង Confidential Assignment 2 ក្នុងឆ្នាំ ២០២២ Hyun Bin ចាប់ផ្តើមបើកចិត្តកាន់តែច្រើន លោកប្រែជាមានទំនាក់ទំនងកាន់តែច្រើនជាមួយអ្នករាល់គ្នា”។
យ៉ាងណាក៏ដោយ ការផ្លាស់ប្ដូរបុគ្គលិកលក្ខណៈរបស់តួឯកប្រុសក្នុងរឿង “Crash Landing on you” បានក្លាយជាការជជែកតៗគ្នាពីមួយទៅមួយពាសពេញទឹកដីនៃប្រទេសកូរ៉េ។ អ្វីដែលកាន់តែចាប់អារម្មណ៍បំផុតនោះគឺអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិថា ការប្ដូរអត្តចរិតរបស់លោក ធ្វើឲ្យតារាប្រុសរូបនេះកាន់តែមានជីវិតស្រស់បំព្រងជាងមុន។
លើសពីនេះទៀតដែរ មហាជនសុទ្ធតែយល់ស្របលើការប្ដូរចរិតនេះជាការប្ដូរមកប្រសើរ ព្រោះមនុស្សយើងរស់នៅត្រូវចេះប្រាស្រ័យទាក់ទងរាប់ញាតិ មិនមែនធ្វើខ្លួនមានតែឯង ហើយយកលេសថាមកពីអត្តចរិតកំណើតនោះទេ។ ការចុះចូលជាមួយនឹងអ្នកដទៃមិនមែនមានន័យថា យើងរណបគេ ឬអែបអបគេទេ។ ប៉ុន្តែជាការរាប់អានជិតខាង ឬមិត្តភក្តិក្នុងសង្គម ប្រសិនបើយើងមានបញ្ហា ថ្វីបើពួកគេមិនអាចជួយយើងបានច្រើនយ៉ាងណាក្ដី ប៉ុន្តែឲ្យតែគេមានទឹកចិត្តនោះជាការប្រសើរបំផុតហើយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយដឹងថា Lisa បង្កើតទីភ្នាក់ងារផ្ទាល់ខ្លួន មហាជនកូរ៉េសម្រុកចូលបញ្ចេញមតិព្រាត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


