ជីវិតកម្សាន្ដ
ត្រឹម១ឆ្នាំ Lisa រកលុយចូលហោប៉ៅជាង១៤លានដុល្លារពីការប្រគំតន្រ្តី សឹងតែស្មើនឹងសេដ្ឋីនី
ប្រាក់ចំណូលរបស់ Lisa ដែលជាសមាជិកមួយរូបនៃក្រុម BLACKPINK បានបង្ហាញកាលពីឆ្នាំ ២០២៣ បន្ទាប់ពីនាងធ្វើការយ៉ាងលំបាកក្នុងការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ចូលរួមក្នុងព្រឹត្តិការណ៍ម៉ាកល្បីៗទាំងក្នុងនិងក្រៅស្រុក បានធ្វើឲ្យប្រាក់ចំណូលរបស់នាងច្រើនសឹងថាដូចសេដ្ឋីនី។

យោងតាម today.line បានរបាយការណ៍ពីប្រាក់ចំណូលរបស់ Lisa ក្នុងឆ្នាំ ២០២៣ ដោយប៉ាន់ស្មានមានប្រហែល ១៤ លានដុល្លារ ពីការប្រគំតន្ត្រីទេសចរណ៍ពិភពលោក និងការងារអ្នកបង្ហាញផ្សេងទៀតដែលបានប្រមូលផ្តុំដើម្បីពង្រឹងកិត្តិនាមរបស់នាង នេះហាក់ដូចជាមានការកើនឡើងក្នុងរយៈពេល ៧ ឆ្នាំរបស់តារាស្រីរូបនេះក្នុងវិស័យកម្សាន្តផងដែរ។
លើសពីនេះទៅទៀត យោងតាមរបាយការណ៍ផ្សេងៗ ត្រូវបានគេប៉ាន់ប្រមាណថា ប្រាក់ចំណូលសុទ្ធរបស់ក្រុមចម្រៀងនារីលំដាប់ពិភពលោក BLACKPINK មានប្រមាណ ៦២ លានដុល្លារអាមេរិក ពីការសម្តែងកន្លងមកពេញមួយឆ្នាំរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ តួលេខទាំងនេះគ្រាន់តែជាការប៉ាន់ស្មានដោយផ្អែកលើរបាយការណ៍ប៉ុណ្ណោះ។ ប៉ុន្តែក៏មិនមែនជារឿងចម្លែកនោះទេ ប្រសិនបើតារាស្រីជនជាតិថៃរូបនេះមានប្រាក់ចំណូលច្រើនសន្លឹកស្មើនឹងសេដ្ឋីនីពិភពលោក។ ព្រោះកន្លងមក Lisa បានប្រឹងប្រែងសាងកេរ្តិ៍ឈ្មោះលើទឹកដីប៉ែកអឺរ៉ុប និងធ្វើការងារដោយឥតមានពេលឈប់សម្រាកឡើយ។ ជាពិសេសនោះទៀតសោត នាងតែងតែបង្ហាញខ្លួនស្និទ្ធស្នាលនឹងមនុស្សល្បីៗលើពិភពលោក រហូតក្លាយជាបុគ្គលដែលមានឥទ្ធិពលម្នាក់យ៉ាងជោគជ័យមួយរូបក្នុងវ័យ២៦ឆ្នាំ។
យ៉ាងណាមិញ កាលពីថ្ងៃទី០៨ ខែកុម្ភៈ Lisa ស្រាប់តែប្រកាសពីស្លាកយីហោផ្ទាល់ខ្លួន ក្រោមឈ្មោះថា LLOUD ក្រោយ Jennie និង Jisoo ទើបតែប្រកាសពីក្រុមហ៊ុនផ្ទាល់ខ្លួនកាលពីឆ្នាំទៅ ។ ការប្រកាសផលិតកម្មផ្ទាល់ខ្លួនរបស់នាងបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសនោះដល់ថ្នាក់មហាជនកូរ៉េសម្រុកចូលទៅបញ្ចេញមតិយ៉ាងភ្លូកទឹកភ្លូកដី លើគណនីផ្ទាល់ខ្លួនរបស់សមាជិកក្រុម BLACKPINK រូបនេះថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសវៀតណាមសំញ៉ែងឡានទំនើបៗ និងម៉ូតូធំ ឥលូវត្រូវប៉ូលិសចាប់ខ្លួនពីបទឆបោក
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


