ព័ត៌មានជាតិ
អាជ្ញាធរចុះបង្ក្រាបបទល្មើសនេសាទ នៅចុងឃ្នៀសលែងត្រី ៩០ គីឡូ
ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ខេត្តសៀមរាប នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះបានអមដំណើរលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចជ្រោយពពាយ សង្កាត់ចុងឃ្នៀស ដល់ចំណុចមាត់ពាមតាអួរ ស្រុកពួកខេត្តសៀមរាប។

ក្រុមអន្តរាគមន៍ថ្នាក់ជាតិទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប ប្រចាំស្នាក់ការកំពង់ភ្លុក ខេត្តសៀមរាប និងលោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងាររួមមាន លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី លោក ហៃ យុង អភិបាលរងក្រុងសៀមរាបលោក ថ្លៃ ចិន អភិបាលរងស្រុកពួក និងសហការីកម្លាំងសរុបចំនួន ៥២នាក់ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចាប់ពីចំណុចជ្រោយពពាយសង្កាត់ចុងឃ្នៀស ដល់ចំណុចមាត់ពាមតាអួរ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។

នៅអំឡុងពេលចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនោះ ក្រុមការងារជំនាញ បានរុះរើនឹងបំផ្លាញចោលនៅនឹងកន្លែងឧបករណ៍នេសាទល្មើសច្បាប់ រួមមាន របាំងសាច់អួនចំនួន២៥របាំង ក្បាលបចំនួន២៥គ្រឿង ចម្រឹងចំនួន ១.៥០០ ដើម និងព្រលែងត្រីចម្រុះចំនួន៩០គីឡូក្រាម៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន