ព័ត៌មានអន្ដរជាតិ
បុរសថៃវ័យ៦៩ឆ្នាំ រៀបការជាមួយប្រពន្ធទី១៤ ដោយសង្ឃឹមថា នឹងក្លាយជាស្នេហាចុងក្រោយ
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ បុរសជនជាតិថៃ អាយុ៦៩ឆ្នាំម្នាក់ និងប្រពន្ធទី១៤ បានចុះសំបុត្រអាពាហ៍ពិពាហ៍នៅសង្កាត់ Khlong Rua ខេត្ត Krabi ខណៈដែលគាត់បាននិយាយយ៉ាងជឿជាក់ថា នេះជាស្នេហាចុងក្រោយរបស់គាត់និងភរិយាហើយ។
យោងទៅតាមការចុះផ្សាយពីសារព័តមានថៃThaiger បានរាយការណ៍ថា ខេត្ត Krabi បានរៀបចំសកម្មភាពចុះឈ្មោះអាពាហ៍ពិពាហ៍ដើម្បីស្វាគមន៍ថ្ងៃបុណ្យនៃក្តីស្រឡាញ់ឆ្នាំ ២០២៤ ដោយអ្នកស្រុក Muang Krabi ។ ការរៀបចំសកម្មភាពចុះសំបុត្រអាពាហ៍ពិពាហ៍នេះបានធ្វើឡើងនៅតំបន់ទេសចរណ៍ដ៏ល្បី ដូច្នេះគូស្នេហ៍ដែលចង់ចុះឈ្មោះអាពាហ៍ពិពាហ៍ អាចចូលរួមសកម្មភាពនេះ ដោយមានលោក Somchai លោក Hanpakdee Patima អភិបាលខេត្ត Krabi បានអញ្ជើញជាអធិបតីក្នុងពិធីនេះយ៉ាងឧឡារិកថែមទៀត។

តាមរយៈរូបភាពលើបណ្ដាញអ៉ិនធើណេត បានបង្ហាញពីបរិយាកាសពេលព្រឹកពោរពេញដោយក្តីស្រលាញ់របស់គូស្វាមីភរិយាថ្មីថ្មោងចំនួន ១១គូ ក្នុងនោះ ៨គូជាជនជាតិថៃ និង៣ គូរវាងជនជាតិថៃ និងបរទេស។ សកម្មភាពបានចាប់ផ្តើមដោយក្បួនដង្ហែរ Khan Mak រាំស្គរវែង និងមានអ្នករាំចំនួន ១០០ នាក់ចូលរួមនៅក្នុងក្បួនដង្ហែអមជាមួយសកម្មភាពឆ្លងកាត់ទ្វារប្រាក់ និងទ្វារមាសរបស់កូនកំលោះ។
ទោះយ៉ាងណាក៏ដោយ អ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើលនោះគឺគូស្នេហ៍របស់បុរសវ័យ ៦៩ឆ្នាំ មានទីលំនៅឃុំថាប់ព្រិច ស្រុកមឿងក្រប៊ី បានដឹកដៃភរិយាអាយុ៥៦ឆ្នាំមកអង្គុយតុចុះសំបុត្រអាពាហ៍ពិពាហ៍និងបាននិយាយថា នេះជាអាពាហ៍ពិពាហ៍លើកទី១៤ របស់គាត់ជាមួយប្រពន្ធថ្មី មូលហេតុដែលគាត់ជ្រើសរើសចុះឈ្មោះអាពាហ៍ពិពាហ៍នៅថ្ងៃនេះ ដោយសារតែថ្ងៃទី ១៤ កុម្ភៈ ជាថ្ងៃបុណ្យនៃក្ដីស្រលាញ់ ហើយខួបកំណើតគាត់ត្រូវនឹងថ្ងៃ១៤កុម្ភៈផងដែរ។
លើសពីនេះទៀតដែរ បុរសថៃរូបនេះបានផ្ដល់បទសម្ភាសន៍ដោយសង្កត់ធ្ងន់ថា ស្នេហានេះនឹងក្លាយជាចុងក្រោយរបស់គាត់។ ក្នុងនោះលោកធ្លាប់មានប្រពន្ធពីមុនមកសរុបបច្ចុប្បន្នមាន១៤នាក់។ ដូច្នេះហើយទើបរូបគាត់មានទំនុកចិត្តថា នេះគឺជាភរិយាដែលគាត់ស្រលាញ់បំផុត ហើយបានរស់នៅជាមួយគ្នាមកជាង១០ឆ្នាំមកហើយ មុនពេលនាំមកចុះសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃ១៤កុម្ភៈ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kimberly លុបចោលការងារទាំងអស់ ក្រោយឆ្លងផ្ដាសាយប្រភេទA កំពុងរាលដាលខ្លាំងនៅថៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


