ព័ត៌មានអន្ដរជាតិ
អាមេរិក ព្រមានថា រុស្ស៊ី ជិតលេបយកទីក្រុងអ៊ុយក្រែន មួយទៀតហើយ
តាមសេចក្តីរាយការណ៍របស់ Reuter នៅថ្ងៃសុក្រទី១៦ខែកុម្ភៈ, សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីអាចដណ្តើមយកទីក្រុងសំខាន់មួយទៀតរបស់អ៊ុយក្រែន គឺ Avdiivka ស្ថិតនៅភាគខាងកើត។

ក្រោយមានការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅទីនោះ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby និយាយថា ទីក្រុង Avdiivka ជិតធ្លាក់ចូលដៃរុស្ស៊ីហើយ ព្រោះតែអ៊ុយក្រែន ខ្វះអាវុធយុទ្ធភ័ណ្ឌ។ រុស្ស៊ីកំពុងបញ្ជូនកម្លាំងទ័ព ដើម្បីវាយប្រហារទីតាំងអ៊ុយក្រែននៅទីនោះ។
លោកបន្តថា “ដោយសារសភាមិនទាន់អនុម័តច្បាប់បន្ថែម យើងមិនអាចផ្តល់គ្រាប់កាំភ្លើងធំ តាមតម្រូវការរបស់អ៊ុយក្រែនដើម្បីយកទៅទប់ទល់ការវាយលុករបស់រុស្ស៊ីបានទេ។ ឥឡូវ កងកម្លាំងរុស្ស៊ី កំពុងឈានដល់លេណដ្ឋានអ៊ុយក្រែននៅ Avdiivka ហើយ ពួកគេកំពុងវាយសន្ធាប់លើទីតាំងឈរជើងរបស់ទ័ពក្រុងកៀវ”។

ទីក្រុង Avdiivka ត្រូវបានគេមើលឃើញថាជាច្រកចូលទៅក្បែរទីក្រុង Donetsk ដែលយុទ្ធជនគាំទ្រដោយរុស្ស៊ីដាក់កម្លាំងកាន់កាប់ក្នុងឆ្នាំ២០១៤ ហើយក្រោយមក ត្រូវរុស្ស៊ី កាត់យកតែម្តង។
ការព្រមានរបស់លោក Kirby កើតឡើង បន្ទាប់ពីព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ជំនួយបរទេសទំហំទឹកប្រាក់៩៥ពាន់លានដុល្លារក្នុងនោះរួមមានទាំង ៦០ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនផងដែរ ប៉ុន្តែច្បាប់នេះ ត្រូវប្រឈមនឹងការប្រឆាំងចាស់ដៃ នៅក្នុងរដ្ឋសភា។

សូមបញ្ជាក់ អ៊ុយក្រែន ពឹងផ្អែកសឹងតែទាំងស្រុង លើការផ្គត់ផ្គង់អាវុធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចផ្សេងទៀត ដើម្បីអាចបន្តដង្ហើមប្រយុទ្ធជាមួយរុស្ស៊ីបាន។ យ៉ាងណា អគ្គលេខាធិការអង្គការណាតូ លោក Jen Stoltenberg បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក បានធ្វើឲ្យអ៊ុយក្រែនជួបផលលំបាកនៅសមរភូមិរួចទៅហើយ ព្រោះតែមិនព្រមបន្តផ្តល់ជំនួយឲ្យអ៊ុយក្រែន។
គួររម្លឹកឡើងវិញ កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសនៅប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, ទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក កំពុងភ័យរឿង រុស្ស៊ី ផលិតអាវុធ នុយក្លេអ៊ែរ បាញ់កម្ទេចផ្កាយរណបរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


