ជីវិតកម្សាន្ដ
ខេម រំភើបចិត្តខ្លាំងបានរួមចំណែកជួយក្មេងៗ នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង
តារាចម្រៀងសំឡេងស្អកលោក ខេម បង្ហាញអារម្មណ៍រំភើប និងសប្បាយចិត្តខ្លាំង បន្ទាប់ពីបានរួមចំណែកក្នុងការជួយដល់ក្មេងៗ នៅមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង តាមរយៈការប្រកួតបាល់ទាត់ ដើម្បីប្រមូលថវិកាពីសប្បុរសជននានា។

ជាការពិតណាស់ កាលពីថ្មីៗ នេះ មានរៀបចំការប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមប្រធានបទ”កីឡាបាល់ទាត់ក្តីស្រឡាញ់ និងសប្បុរសធម៌ ក្រោមម្លប់សន្តិភាព” រវាងក្រុមខេមបូឌាហ្វូតបល សូពើស្តារ vs ថ្នាក់ដឹកនាំខេត្តស្វាយរៀង ស្ថិតនៅកីឡដ្ឋានខេត្តស្វាយរៀង ដោយមានទស្សនិកជនជាច្រើនបានចូលទស្សនាយ៉ាងជក់ចិត្តផងដែរ។

បន្ទាប់ពីការប្រកួតចប់ តារាចម្រៀងលោក ខេម បានលើកឡើងថា «ខ្ញុំបាទ ខេម ពិតជាមានក្ដីរំភើប រីករាយសប្បាយចិត្តជាខ្លាំង ហើយក៏ជាការងារចងចាំមួយដែលមានតម្លៃ ដែលជាចំណែកមួយក្នុងការជួយដល់ក្មួយៗ ក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង យើងខ្ញុំ សូមថ្លែងអរគុណដល់សប្បុរសជនដែលបានបរិច្ចាគថវិកាមានចំនួនជាង(៤២ លានរៀល)»។

តារាចម្រៀងលោក ខេម បានបញ្ជាក់ទៀតថា ការប្រកួតសប្បុរសធម៌នេះ បានប្រមូលថវិកាពីសប្បុរសជនជាថវិកាសរុបចំនួនជាងសែសិបពីរលានរៀល(ជាងមួយម៉ឺនដុល្លារអាមេរិក) ដើម្បីឧបត្ថម្ភដល់មណ្ឌលកុមារកំព្រានៅខេត្តស្វាយរៀង។

ជាមួយនេះ លោក ខេម ក៏បានអរគុណដល់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តស្វាយរៀង គណៈកម្មការរៀបចំ និង ក្រុមកីឡាករទាំងពីរក្រុម ដែលបានចូលរួម និងគាំទ្រដល់ដំណើរការរៀបចំ និងការប្រកួតដើម្បីបុព្វហេតុសប្បុរសធម៌នេះផងដែរ។
តាមរយៈសកម្មភាពនេះ ក៏មានការគាំទ្រ និងសរសើរពីសំណាក់មហាជនមួយចំនួនធំចំពោះការបង្កើតឲ្យមានព្រឹត្តិការណ៍ នៃការប្រកួតបាល់ទាត់សប្បុរសធម៌ក្រោមប្រធានបទ”កីឡាបាល់ទាត់ក្តីស្រឡាញ់ និងសប្បុរសធម៌ ក្រោមម្លប់សន្តិភាព” ដើម្បីប្រមូលថវិកាជួយដល់ក្មេងៗ ស្ថិតក្នុងមណ្ឌលកុមារកំព្រា៕
អត្ថបទ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


