ព័ត៌មានអន្ដរជាតិ
ថៃ ជួបត្រី Oarfish ម្តងទៀតហើយ
ត្រី Oarfish ទឹកជ្រៅដ៏កម្រ បានបង្ហាញវត្តមាននៅប្រទេសថៃ ម្តងទៀតហើយ ដោយលើកនេះ វាជាប់សំណាញ់អ្នកនេសាទ ក្នុងសមុទ្រ Andaman កាលពីថ្ងៃសុក្រទី១៦ខែកុម្ភៈ។

នេះគឺជាលើកទី២ហើយ ដែលត្រី Oarfish ត្រូវបានគេជួបប្រទះ ក្នុងដែនទឹករបស់ថៃ ខណៈលើកដំបូង វាត្រូវបានរកឃើញនៅក្នុងសមុទ្រនៃខេត្ត Satun កាលពីថ្ងៃទី៤ខែមករាឆ្នាំនេះ។ ត្រីនោះមានប្រវែង ២.៤ ម៉ែត្រ ចំណែកត្រីថ្មីនេះ មានប្រវែង២.៨៥ម៉ែត្រ និងទម្ងន់ ៨.៦ គីឡូក្រាម។
ពាក់ព័ន្ធការរកឃើញនេះ ប្រធានជលផលខេត្ត និងមន្ត្រីមកពីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលឆ្នេរភូកេត បានចុះទៅដល់ផែ ដើម្បីស៊ើបអង្កេត ហើយក្រោយមក ត្រីត្រូវយកទៅសារមន្ទីរវិទ្យាសាស្ត្រជាតិរបស់ប្រទេសថៃ សម្រាប់ការសិក្សាលម្អិតបន្ថែមទៀត។

ហេតុអ្វីបានជាព័ត៌មានអំពីត្រី Oarfish ក្លាយជារឿងត្រូវចាប់អារម្មណ៍?
បើតាម National Geographic ដែលដកស្រង់ពីរឿងព្រេងនិទានរបស់ជប៉ុន ត្រីប្រភេទនេះ មានរហ័ស្សនាមថា “អ្នកនាំសារមកពីព្រះបរមរាជវាំងស្ដេចសមុទ្រ”។ ជាធម្មតា ត្រី oarfish ជាសត្វនៅទឹកជ្រៅ តែកាលណាវាឡើងមកទឹករាក់ហើយ នោះមានន័យថា នៅបាតសមុទ្រកំពុងបញ្ជូនសញ្ញាគ្រោះធម្មជាតិដូចជារលកយក្សស៊ូណាមិ ឬការរញ្ជួយដី ហើយ។
ត្រីនេះមានក្នុងមហាសមុទ្រអាត្លង់ទិក មេឌីទែរ៉ាណេ ឆ្នេរ Topanga នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា ប្រទេសឈីលី និងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រីរាប់ម៉ឺនក្បាល ឡើងមកឆ្នេរសមុទ្រហ្វីលីពីន ស្រាប់តែប៉ុន្មានថ្ងៃក្រោយ កើតគ្រោះរញ្ជួយដីកម្រិតធ្ងន់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


