ព័ត៌មានអន្ដរជាតិ
ត្រីរាប់ម៉ឺនក្បាល ឡើងមកឆ្នេរសមុទ្រហ្វីលីពីន ស្រាប់តែប៉ុន្មានថ្ងៃក្រោយ កើតគ្រោះរញ្ជួយដីកម្រិតធ្ងន់
ជឿឬមិនជឿ! ប៉ុន្មានថ្ងៃមុននៅហ្វីលីពីន មានត្រីសាឌីនរាប់ម៉ឺនក្បាល ឡើងមកគោកយ៉ាងអាថ៌កំបាំងជាទីបំផុត ដោយមានមនុស្សជាច្រើនភ័យខ្លាចថា ជាសញ្ញានៃគ្រោះអាក្រក់ជិតកើតឡើងហើយ។

អ្នកនេសាទឈ្មោះ Mark Baya និយាយថា “យើងពិតជាបារម្ភខ្លាចរឿងអកុសលណាមួយកើតឡើង។ យើងមានជំនឿពិតមែន ហើយយើងមិនចង់ឃើញរូបភាពបែបនេះទេ”។
ត្រីនេះបានហែលមកកកកុញនៅលើឆ្នេរប្រវែងដល់ទៅ៤គីឡូម៉ែត្រ ក្នុងភូមិ Tinoto នៃខេត្ត Sarangani លើកោះ Mindanao ហើយស្រាប់តែមកដល់ថ្ងៃទី៩ខែមករា ប្រទេសនេះពិតជាជួបគ្រោះមែន នោះគឺការរញ្ជួយដីកម្រិតធ្ងន់ ៧.១រ៉ិចទ័រ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬរបួស និងការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធអ្វីទេ ហើយក៏គ្មានការព្រមានអំពីរលកយក្សស៊ូណាមិដែរ។
យ៉ាងណាតាមអ្នកជំនាញហ្វីលីពីន បានឲ្យដឹងថា វាគ្រាន់តែជាជំនឿប៉ុណ្ណោះ ប៉ុន្តែតាមពិតទៅ ការដែលត្រីទាំងនេះឡើងមកឆ្នេរ គឺមិនមែនដូចអ្វីដែលអ្នកភូមិគិតទេ។

លោក Cirilo Lagnason Jr នៃនាយកដ្ឋានបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់ Soccsksargen និយាយថា ឆ្នេរនិងការរញ្ជួយដី គឺមិនជាប់ទាក់ទងគ្នាឡើយ។ នេះអាចជាលទ្ធផលនៃបរិស្ថានមហាសមុទ្រ ដែលទឹកត្រជាក់ត្រូវបានរុញច្រានមកកាន់ផ្ទៃមហាសមុទ្រខាងលើ ដោយនាំមកនូវសារធាតុចិញ្ចឹម រួមទាំងប្លង់តុង ដែលជារបបអាហាររបស់ត្រីទាំងនេះផងដែរ។
សូមបញ្ជាក់ថា ហ្វីលីពីនតែងតែជួយគ្រោះរញ្ជួយដីជាញឹកញាប់ ដោយសារតែប្រទេសនេះស្ថិតនៅតាមបណ្ដាយខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក ដែលលាតសន្ធឹងពីប្រទេសជប៉ុនឆ្លងកាត់តាមតំបន់អាស៊ីអាគ្នេយ៍ និងអាងប៉ាស៊ីហ្វិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Mirror
ចុចអាន៖ ខេត្តភាគខាងត្បូង ហ្វីលីពីន រងការវាយប្រហារពីគ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


