Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាក់ឱ្យចាត់វិធានការចំពោះទីតាំងក្លឹបកម្សាន្តណាដែលមានបទល្មើសគ្រឿង ញៀន

បានផុស

នៅ

សម្ដេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទូទាំងប្រទេស ត្រូវបន្តចាត់វិធានការឱ្យបានតឹងរឹងបំផុតចំពោះទីតាំងក្លឹបកម្សាន្ត និងខារ៉ាអូខេទាំងឡាយណាដែលអនុញ្ញាតឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការយុទ្ធនាការលើកទី៩ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងដូច្នេះថា៖ មន្ត្រីអនុវត្តច្បាប់ទាំងអស់ ជាពិសេសគណៈបញ្ជាការឯកភាពរាជធានី ខេត្ត ត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ជាទីបំផុតចំពោះករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនតាមសហគមន៍។

ទន្ទឹមនេះ សម្ដេចធិបតី បានដាក់បទបញ្ជាឱ្យគណៈបញ្ជាការឯកភាពរាជធានី ខេត្តនៅទូទាំងប្រទស បន្តយកចិត្តទុកដាក់លើការបង្ក្រាបនៅតាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយត្រូវចាត់វិធានការទាំងរដ្ឋបាល​ និងវិធានការច្បាប់ ចំពោះទីតាំងទាំងឡាយណា ដែលអនុញ្ញាតឱ្យមានការចែកចាយ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសត្រូវក្ដាប់ឱ្យបានអត្តសញ្ញាណម្ចាស់ទីតាំង និងត្រូវវិធានការឱ្យដល់ឫសគល់។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យបង្ក្រាបមេក្លោងចែកចាយគ្រឿងញៀននៅតាមភូមិ ឃុំ សង្កាត់ ហើយត្រូវសហការជាមួយឪពុកម្ដាយ អាណាព្យាបាល ប្រមូលអ្នកញៀន ដើម្បីមកទទួលការព្យាបាល និងស្ដារនីតិសម្បទាឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម