ព័ត៌មានជាតិ
កម្ពុជា-កាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេ ភាគី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
កម្ពុជា និងកាណាដា បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត។ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ចាត់ទុកថា ការចុះហត្ថលេខាលើ អនុស្សរណៈនេះ ជាជំហានដ៏សំខាន់ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងដោយលោក ឈូក ប៊ុណ្ណា អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក និងអាហ្វ្រិក-មជ្ឈិមបូព៌ា និងលោក អាឡិន បូមិន អគ្គនាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី នៃក្រសួងការបរទេស ពាណិជ្ជកម្ម និងអភិវឌ្ឍន៍នៃប្រទេសកាណាដា ក្រោមវត្តមានរបស់លោក ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ក្នុងឱកាសនោះ លោក ជុំ សុន្ទរី បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកាណាដា។ លោករដ្ឋលេខាធិការ បានចាត់ទុកការចុះហត្ថលេខាលើអនុស្សរណៈនេះ ជាជំហានដ៏សំខាន់មួយក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឆ្ពោះទៅកាន់កម្រិតថ្មីមួយបន្ថែមទៀត។
លោក ជុំ សុន្ទរី និងលោក អាឡិន បូមិន ក៏បានពិភាក្សាអំពីរបៀបវារៈ និងកាលបរិច្ឆេទត្រៀមសម្រាប់កិច្ចប្រជុំដំបូងនៃកិច្ចពិគ្រោះយោបល់ទ្វេភាគី ដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំនេះ។

លោករដ្ឋលេខាធិការ ជុំ សុន្ទរី បានសម្ដែងការអរគុណ និងកោតសរសើរចំពោះប្រទេសកាណាដា ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការលើការជំរុញការវិនិយោគ និងពាណិជ្ជកម្ម វិស័យអប់រំ ការបោស សម្អាតមីន និងវិស័យសុខាភិបាល។
ដោយក្ដីកត់សម្គាល់ និងពេញចិត្តជាខ្លាំងចំពោះកំណើនភ្ញៀវទេសចរកាណាដាមកកាន់ប្រទេសកម្ពុជា ដែលកើនឡើងទ្វេដងក្នុងឆ្នាំ២០២៣នេះ លោករដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្ពោធស្ថានកុងស៊ុលកិត្តិយសកាណាដាប្រចាំខេត្តសៀមរាប កាលពីថ្ងៃទី១៣ ខែកុម្ភៈ កន្លងទៅនេះ និងជឿជាក់ថា ការសម្រេចបើកស្ថានកុងស៊ុលកិត្តិយសរបស់កាណាដា នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងឡើង ក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌអាស៊ាន-កាណាដា លោក ជុំ សុន្ទរី បានរំលឹក និងអបអរសាទរកាណាដាចំពោះការដំឡើងកម្រិតទំនាក់ទំនងដៃគូសន្ទនាជាមួយអាស៊ាន ទៅជាដៃគូយុទ្ធសាស្រ្ដ ហើយបានសន្យាថា នឹងបន្តផ្តល់ការគាំទ្ររបស់កម្ពុជាក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-កាណាដា រួមទាំងការឈានទៅសម្រេចបានូវការបញ្ចប់ការចរចាលើកិច្ចព្រមព្រាងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១៧ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម