Connect with us

ព័ត៌មានជាតិ

សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ទទួលជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេច ទេព វង្ស

បានផុស

នៅ

សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត ត្រូវបានទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្តីទី ជំនួសសម្ដេចព្រះអគ្គមហា សង្ឃរាជាធិបតី ទេព វង្ស​ ដែលបានយាងចូលព្រះទិវង្គត។ នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសេចក្តីសម្រេច រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានប្រគល់ភារកិច្ចថ្វាយ-ប្រគេន សម្ដេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃកម្ពុជា ទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្ដីទីនៃកម្ពុជា។ ចំណែក សម្ដេចព្រះពោធិវង្សកិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ ទទួលភារកិច្ច ជាសម្តេចព្រះសង្ឃនាយកស្ដីទី គណៈមហានិកាយ នៃកម្ពុជា។

គួរបញ្ជាក់ថា ការសម្រេសតែងតាំងនេះ គឺបន្ទាប់ពីសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់យាងព្រះទិវង្គត នៅថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧៖៤០នាទី ដោយព្រះជរាពាធ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម