ព័ត៌មានអន្ដរជាតិ
តើហេតុអ្វីបានជា លោក Mark Zuckerberg ចាំបាច់ត្រូវសាងសង់បន្ទាយក្រោមដី?
រហូតមកទល់ពេលនេះ នៅមិនទាន់មានអ្នកជំនាញវិភាគណាម្នាក់ អាចប៉ាន់ស្មានដឹងឡើយពីចេតនាសាងសង់បន្ទាយក្រោមដីរបស់ម្ចាស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលមានទំហំ ៥.០០០ ម៉ែត្រការ៉េ ស្ថិតនៅលើកោះ Kauai រដ្ឋហាវ៉ៃ ដោយចំណាយលុយសាងសង់អស់ចំនួន ២៧០ លានដុល្លារ ។

ស្របពេលដែលបច្ចុប្បន្នគេឃើញមានការនិយាយជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមអំពីការវិនាសកម្មរបស់ផែនដី ជាពិសេសអំពីព័ត៍មានរបស់ Black hole បូករួមទាំងកត្តាសង្គ្រាម និងការចូលចិត្តបង្អួតអាវុធនុយក្លែអ៊ែ ទៀតនោះ បានធ្វើឱ្យមានមតិជាច្រើនលើកឡើងថា ទាំងនេះអាចជាមូលហេតុបណ្ដាលឱ្យមហាសេដ្ឋីខាងលើនេះមានគំនិតបង្កើតបន្ទាយក្រោមដី ដើម្បីជម្លៀសខ្លួនចេញពីករណីបន្ទាន់ណាមួយដែលអាចនឹងកើតឡើង ។
យ៉ាងណាមិញ ការលើកឡើងខាងលើមិនអាចយកជាបានឡើយ ដោយគ្រាន់តែជាប៉ាន់ស្មានពីសំណាក់សាមញ្ញជនប៉ុណ្ណោះ ដូចនេះវានៅតែស្ថិតនៅក្នុងអាថ៌កំបាំង និងចម្ងល់រាប់លានពីសំណាក់មនុស្សជុំវិញពិភពលោក ។ តើ Mark Zuckerberg មានចេតនាអ្វីឱ្យប្រាកដ?
ទាក់ទងជាមួយគ្នានេះ សារព័ត៌មាន Zingnews កាលពីថ្ងៃទី២៧ ខែកុម្ភៈ បានលើកយកសេចក្ដីអធិប្បាយរបស់លោកសាស្ត្រាចារ្យ Douglas Rushkoff ជាសាស្ត្រាចារ្យសកលវិទ្យាល័យ និងជាអ្នកនិពន្ធសៀវភៅផងនោះ ដែលគាត់ធ្លាប់បានអត្ថាធិប្បាយអំពីផ្នត់គំនិតរបស់មហាសេដ្ឋីនៅក្នុងសៀវភៅថ្មីរបស់គាត់ “Survival of the Richest: Escape Fantasies of the Tech Billionaires” ថា គាត់ធ្លាប់បានអង្គុយប្រជុំជាមួយមហាសេដ្ឋី៥រូប ហើយពួកគេម្នាក់ៗសុទ្ធតែមានបំណងប្រាថ្នាស្វែងរកទីកន្លែងសម្ងាត់ដើម្បីរស់នៅរៀងៗខ្លួន ។

សៀវភៅ “Survival of the Richest: Escape Fantasies of the Tech Billionaires” មានខ្លឹមសារមួយប្រយោគបង្ហាញថា “ជំនឿរបស់មហាសេដ្ឋីបច្ចេកវិទ្យា ប្រសិនបើពួកគេមានលុយ និងបច្ចេកវិទ្យាគ្រប់គ្រាន់ ពួកគេអាចគេចផុតពីគ្រោះមហន្តរាយដែលកើតចេញពីវិធីដែលពួកគេប្រើសម្រាប់រកលុយ ។ការគិតនេះត្រូវបានគេនិយាយថា ជាហេតុផលដែលមហាសេដ្ឋីបង្កើតគម្រោងប្រៀបបានដូចជានៅក្នុងខ្សែភាពយន្តប្រឌិតបែបវិទ្យាសាស្ត្រដូចជា គម្រោងព្យាបាលភាពចាស់ គម្រោងសាងសង់ជម្រកអាថ៌កំបាំង និងវិធីសាស្ត្រគេចចេញពីផែនដីជាដើម ។
ទន្ទឹមគ្នានេះ សារព័ត៌មាន Metro ធ្លាប់បាននិយាយថា សម្រាប់គម្រោងសាងសង់ទីកន្លែងអាថ៌កំបាំងរស់នៅ មិនមែនមានតែ លោក Mark Zuckerberg ម្នាក់ឡើយដែលធ្វើវា ពោលគឺនៅមានមហាសេដ្ឋី Peter Thiel និង លោក Sam Altman នាយកប្រតិបត្តិក្រុមហ៊ុន OpenAI ក៏កំពុងកាន់គម្រោងស្រដៀងគ្នានេះនៅក្នុងដៃដែរដោយរង់ចាំតែការអនុញ្ញាតផ្ដល់សិទ្ធិសាងសង់ពីសំណាក់អាជ្ញាធរតែប៉ុណ្ណោះ ។
សូមជម្រាបផងដែរថា អស់រយៈពេលជិតមួយទស្សវត្សរ៍មកហើយដែលម្ចាស់ក្រុមហ៊ុន Meta បានទិញដីនៅលើកោះ Kauai និងសាងសង់អគារលើដីទំហំ ៥០០ ហិកតា ដែលមានទំហំធំប្រហែល ៦៥ ដងនៃ វិមាន Buckingham ព្រះរាជដំណាក់ព្រះមហាក្សត្រក្នុងទីក្រុងឡុងដ៍។ គម្រោងនេះមានផ្ទះវីឡា ដើមឈើ និងផ្លូវរូងក្រោមដី។ ហើយការទាក់ទាញសំខាន់នៃ គម្រោង ២៧០ លានដុល្លារ នេះ គឺជម្រកក្រោមដីមានទំហំ ៥.០០០ ម៉ែត្រការ៉េរបស់លោក Zuckerberg នេះតែម្ដង ។
លេណដ្ឋានក្រោមដីរបស់ Zuckerberg មិនមែនជាជម្រកធម្មតាទេ វាជាកន្លែងធំទូលាយដែលមានប្រភពថាមពល និងអាហារផ្ទាល់ខ្លួន ហើយទ្វាររបស់វាបានរចនាឡើងដើម្បីទប់ទល់នឹងការផ្ទុះទ្រង់ទ្រាយធំទៀតផង ។ យោងតាមរបាយការណ៍របស់ Business Insider បានបង្ហាញពីគម្រោងសាងសង់លេណដ្ឋាន យ៉ាងដូច្នេះថា នៅក្នុងនោះមានបន្ទប់គេងជាង ៣០បន្ទប់ បន្ទប់ទឹក ៣០ ជណ្តើរយន្ត ការិយាល័យ បន្ទប់ប្រជុំ និងផ្ទះបាយធំទូលាយ។ លេនដ្ឋាននេះក៏មានកន្លែងកំសាន្តដូចជាកន្លែងហាត់ប្រាណ អាងហែលទឹក សូណា អាងទឹកក្តៅ-ត្រជាក់ និងមានសូម្បីតែទីលានវាយកូនបាល់ ៕
ប្រែសម្រួលដោយ÷ ប៉ោ កុសល
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


