ជីវិតកម្សាន្ដ
មាស នីតា ថា មានមនុស្សតែម្នាក់គត់ដែលអាចកំដរយំ និងលួងលោមឲ្យរឹងមាំ
តារាចម្រៀង និងជាអតីតបេក្ខភាពកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក កញ្ញា មាស នីតា កន្លងមកថ្វីត្បិតមិនអាចក្តាប់បានឱកាសក្លាយជាម្ចាស់ពានក៏ពិតមែន តែបច្ចុប្បន្នមានទីផ្សារការងារច្រើនគួរសម ពិសេសការចេញច្រៀងតាមបណ្ដាខេត្តនានាជាដើម។

ជាមួយអាជីពសិល្បៈកាន់តែទទួលបានការគាំទ្រ និងជោគជ័យគួរសមនេះដែរ កញ្ញា មាស នីតា ទម្លាយថា សម្រាប់នាងមានមនុស្សតែម្នាក់គត់អាចកំដរយំ និងលួងលោមឲ្យរឹងមាំពេលមានបញ្ហាពិបាកចិត្ត ឬស្មុគស្មាញខ្លាំងបំផុត។ កញ្ញា មាស នីតា បញ្ជាក់ថា «ថ្ងៃដែលខ្ញុំហត់នឿយ និងស្មុគស្មាញខ្លាំងបំផុត ខ្ញុំតែងតែទៅអង្គុយនៅក្រៅផ្ទះម្នាក់ឯង ហើយនិយាយរឿងក្នុងចិត្តទាំងអស់ទៅកាន់មនុស្សម្នាក់ដែលអង្គុយក្បែរខ្ញុំ»។

តារាចម្រៀង មាស នីតា បាននិយាយទៀតថា «គេជាមនុស្សតែម្នាក់គត់ដែលព្រមស្ដាប់ និងព្រមកំដរខ្ញុំគ្រប់ពេលខ្ញុំពិបាកចិត្ត ហើយគេក៏ជាមនុស្សតែម្នាក់គត់ដែលអាចកំដរខ្ញុំយំ និងលួងលោមខ្ញុំឲ្យរឹងមាំ ម្នាក់នោះ គឺ “ស្រមោលខ្ញុំ”»។ គេចាប់អារម្មណ៍ដែរថា កញ្ញា មាស នីតា គឺជានារីម្នាក់ដែលបានហែលឆ្លងកាត់ការលំបាកជាច្រើនទម្រាំធ្វើឲ្យជីវិតរបស់នាងភ្លឺស្វាងមកដល់ពេលនេះ។

ប្រាកដណាស់ មាស នីតា គេសង្កេតឃើញថា នាងតែងតែធ្វើបានល្អជានិច្ចជាមួយនឹងសំឡេងមនោសញ្ចេតនាក្រអួនក្រអៅរបស់រូបគេ ខណៈចំនួនអ្នកគាំទ្រកើនឡើងជាលំដាប់។ ម្យ៉ាងទៀតចាប់តាំងពីបញ្ចប់ការប្រឡងមក កញ្ញា ពៅ ស្រីមាស ហៅ មាស នីតា គឺទទួលបានទីផ្សារការងារច្រើន ទាំងការឡើងឆាកតន្ត្រី និងថតសម្អាងការជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


