ជីវិតកម្សាន្ដ
ខាត់ សុឃីម ៖ «ខ្ញុំធ្លាប់គេប្រមាថមើលងាយបំបាក់ទឹកចិត្ត តែពុំធ្លាប់មានចិត្តចង់បោះបង់ ឬ ចុះចាញ់ឡើយ»
អ្នកនាង ខាត់ សុឃីម បច្ចុប្បន្នត្រូវបានគេកត់សម្គាល់ថា នាងជាតារាស្រីពហុជំនាញរបស់ខ្មែរមួយរូប ដែលកំពុងតែទទួលបានផ្លែផ្កាជោគជ័យលើមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាអាជីពសិល្បៈ ទាំងសម័យ និងបុរាណជាដើម។

តាមរយៈសកម្មភាពនេះ អាចចាត់ទុកថាជាជោគជ័យដ៏ធំរបស់អ្នកនាង ខាត់ សុឃីម បន្ថែមទៀត បន្ទាប់ពីអាជីពសិល្បៈបច្ចុប្បន្នកំពុងមមាញឹកនៅតាមបណ្តាកម្មវិធីមង្គលការមួយចំនួន ហើយនាងក៏នៅតែរក្សាបានសន្ទុះ នៃការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង មិនចាញ់មិត្តភ័ក្ដិរួមជំនាន់ឡើយ។

យ៉ាងណាមិញភាពជោគជ័យទាំងនេះ ត្រូវបាន ខាត់ សុឃីម បញ្ជាក់ថាកើតចេញពីភាពប្រឹងប្រែង តស៊ូ ដោយមិនបោះបង់ ឬ ចុះចាញ់នូវរឿងរ៉ាវដែលធ្លាប់បានប្រឈមមួយចំនួននាពេលកន្លងមក។ អ្នកនាង ខាត់ សុឃីម បាននិយាយថា កន្លងមក នាងក៏ធ្លាប់មានបញ្ហាមួយចំនួនបោកបក់មកលើជីវិតផងដែរ។

តារាពហុជំនាញ ខាត់ សុឃីម បានបញ្ជាក់ដែរថា «ខ្ញុំធ្លាប់ដួល ធ្លាប់ឈឺចាប់ ធ្លាប់គេប្រមាថមើលងាយ ធ្លាប់គេបំបាក់ទឹកចិត្ត ធ្លាប់បាត់បង់ ធ្លាប់ស្ទើរតែគ្រប់រឿង តែខ្ញុំពុំធ្លាប់មានចិត្តចង់បោះបង់ និងចុះចាញ់ឡើយ (ជីវិត គឺជាជម្រើស)»។ ការលើកឡើងនេះ បានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនសរសើរពីការខិតខំរបស់តារាស្រីរូបនេះ ដោយមិនបោះបង់ក្តីស្រមៃរបស់ខ្លួនឡើយ។

ដោយឡែកសម្រាប់រឿងជីវិតគ្រួសារ ក៏ត្រូវបាន អ្នកនាង ខាត់ សុឃីម រម្លឹកដែរថា សេចក្ដីសុខសម្រាប់នាងគឺមានប្តីម្នាក់ដែលស្រលាញ់ ម្តាយឪពុកក្មេកពេញចិត្ត បងប្អូនថ្លៃយល់ចិត្ត ញាតិមិត្ត ពិសេស ប្អូនៗ បង្កើត និងកូនៗ យល់ពីទឹកចិត្ត នាងគឺសប្បាយពេកហើយ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


