ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ថៃ ខណៈរលកកម្ដៅចាប់ផ្ដើមបញ្ចេញឥទ្ធិពល
គណៈកម្មការគ្រប់គ្រងថាមពលអគ្គិសនីថៃ (ERC) កាលពីពេលថ្មីៗនេះបានបង្ហើបប្រាប់ពីតម្លៃអគ្គីសនីប្រើប្រាស់នៅទូទាំងប្រទេសក្នុងរយៈពេល ៤ ខែកន្លងមកនេះ ពោលរាប់ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៤ ស្របពេលដែលប្រទេសនឹងជួបសីតុណ្ហភាពកើនលើស ៥០ អង្សាសេឯណោះ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត Bangkok Post ។

ERC បានឲ្យដឹងថា បច្ចុប្បន្នតម្លៃអគ្គិសនីសម្រាប់អាជីវកម្ម និងគ្រួសារខ្នាតតូច ឬមធ្យមគឺ ៤.១៨ បាត ស្មើនឹង ០.១១ ដុល្លារ (៤៥០ រៀល) ក្នុងមួយគីឡូវ៉ាត់ ដោយសារតែការធ្លាក់ចុះនៃតម្លៃឧស្ម័នធម្មជាតិរាវ (LNG) នៅលើពិភពលោក បន្ទាប់ពីចិនលែងមានតម្រូវការខ្លាំងដូចពេលមុនៗ ។
ពាក់ព័ន្ធនឹងបញ្ហានេះទៀតសោត លោក Komkrit Tantravanich អគ្គលេខាធិការ និងជាអ្នកនាំពាក្យ ERC បានលើកឡើងថា ដោយសារតែតម្លៃឧស្ម័ន LNG បន្តធ្លាក់ចុះបែបនេះ ដូច្នេះតាមការប៉ាន់ប្រមាណរបស់គណៈកម្មាការ តម្លៃអគ្គិសនីក្នុងរយៈពេល ៤ ខែបន្ទាប់ពី ពោលពីខែឧសភា ដល់ខែសីហា ក៏នឹងអាចធ្លាក់ចុះទាបជាងខែមករាដល់ខែមេសាទៅទៀត ។

លោកបានបង្ហើបថា តំបន់ឧស្ម័នធម្មជាតិ Erawan នៅឈូងសមុទ្រថៃ នឹងបង្កើនការផលិតប្រចាំថ្ងៃឡើងដល់ទ្វេដងពី ១២១ លានទៅ ២៤៣ លានម៉ែត្រគូបក្នុងមួយថ្ងៃចាប់ពីខែមេសាតទៅ ។ ទោះជាយ៉ាងណាក៏ដោយ បរិមាណឧស្ម័នធម្មជាតិដែលប្រមូលយកបានក្នុងប្រទេសសម្រាប់ផលិតអគ្គិសនី រំពឹងនឹងនៅតែមានបរិមាណដូចគ្នាដដែល ទោះតម្លៃអគ្គិសនីបន្តធ្លាក់ថ្លៃក៏ដោយ ។
ជាចុងក្រោយអ្នកនាំពាក្យរូបនេះបានបញ្ជាក់បន្ថែមថា ដោយសារតែកត្តានេះហើយទើបថៃមិនអាចដកខ្លួនចេញពីការពឹងអាស្រ័យលើឧស្ម័ន LNG ដែលទិញមកពីប្រទេសមីយ៉ាន់ម៉ា ជាពិសេសក្នុងអំឡុងពេលរដូវក្តៅដែលការប្រើប្រាស់ថាមពលនឹងកើនឡើងទ្វេដង ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ថៃ អស់តំណែងជាអធិរាជមានអ្នកទេសចរមកលេងកម្សាន្តច្រើនជាងគេនៅ អាស៊ាន

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន