ព័ត៌មានអន្ដរជាតិ
លោក បៃដិន ដំឡើងពន្ធ ២៥ ភាគរយលើមហាសេដ្ឋី អាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសផែនការស្នើកញ្ចប់ថវិកាប្រមាណ ៧.៣ ពាន់ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដើម្បីគាំទ្រដល់ក្រុមគ្រួសារ ជាពិសេសគឺដំឡើងពន្ធពីអ្នកមានស្ដុកស្ដម្ភ និងទុកសម្រាប់ប្រកួតប្រជែងជាមួយគណបក្សសាធារណរដ្ឋ ។ នេះបើយោងតាមការចេញផ្សាយដោយកាសែត New York Times កាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ។

លោក បៃដិន បានពន្យល់លម្អិតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅរដ្ឋ New Hampshire ថា លោកនឹងយកពន្ធលើប្រាក់ចំណូលអប្បបរមារបស់មហាសេដ្ឋីអាមេរិកប្រមាណ ២៥ ភាគរយ និងដំឡើងពន្ធអប្បបរមាពីក្រុមហ៊ុនដែលមានលំហូរសាច់ប្រាក់រាប់ពាន់លានដុល្លារពី ១៥ ភាគរយទៅ ២១ ភាគរយ ។
យោងតាមសេតវិមានបានឲ្យដឹងថា ការដំឡើងពន្ធលើអ្នកមានទ្រព្យធន ២៥ ភាគរយ ក៏ដូចជាកញ្ចប់ថវិកាទាំងនេះ គឺមានគោលបំណងកាត់បន្ថយឱនភាពរបស់រដ្ឋាភិបាលសហព័ន្ធរហូតដល់ ៣ ពាន់ពាន់លានដុល្លារឯណោះក្នុងរយៈពេល ១០ ឆ្នាំខាងមុខ បើទោះបីជាសំណើនេះលើសថវិកាប្រមាណ ៣០០ ពាន់លានដុល្លារសម្រាប់ឆ្នាំនេះក៏ដោយ ។
ស្របពេលជាមួយគ្នានេះ លោក បៃដិន ក៏ចង់ប្រើប្រាស់មូលនិធិទាំងប៉ុន្មាននេះដើម្បីដកបន្ទុកដល់ពលរដ្ឋអាមេរិកដែលជាអ្នកធ្វើការ ក៏ដូចជាដើម្បីជួយចំណាយដល់កម្មវិធីសង្គម រួមទាំងការថែទាំកុមារ សុខភាព និងលំនៅដ្ឋាន ជាពិសេសរដ្ឋាបាលរបស់លោកក៏នឹងចាយវាយច្រើនក្រាស់ក្រែលបន្ថែមលើសន្តិសុខតាមព្រំដែនផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ខាងគណបក្សសាធារណរដ្ឋមិនសប្បាយចិត្តនឹងផែនការនេះនោះឡើយ ហើយថែមទាំងចាត់ទុកសំណើនេះថាជា “ខ្ទង់ចំណាយខ្ជះខ្ជាយ” ស្របពេលដែលភាគីខាងបក្សប្រឆាំងមួយនេះចង់ឲ្យមានការបន្ថយយកពន្ធ ក៏ដូចជាបន្ថូរបន្ថយការគាំទ្រផ្នែកថែទាំសុខភាព វិធានការអាកាសធាតុ និងកម្មវិធីផ្សេងទៀតជាដើម ។
ទន្ទឹមនោះ គណបក្សសាធារណរដ្ឋក៏បានជំទាស់នឹងការអំពាវនាវរបស់លោក បៃដិន ក្នុងការផ្ដល់ជំនួយបន្ថែមទៀតទៅដល់អ៊ុយក្រែនកាលពីពេលថ្មីៗនេះផងដែរ ប៉ុន្តែលោកប្រធានាធិបតីបានហារស្ដីបកទៅវិញថា នេះគឺជាប្ដេជ្ញាចិត្តរបស់អាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីប៉ុណ្ណោះ ជាពិសេសលោកនឹងជំរុញឲ្យមានកិច្ចគាំទ្របន្ថែមទៀតសម្រាប់ជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា និងសន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ចូ បៃដិន គឺជាអ្នកតំណាងបក្សប្រជាធិបតេយ្យ ទៅបោះឆ្នោតខែវិច្ឆិកា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


