Connect with us

សន្តិសុខសង្គម

ភ្លើង​ឆេះ​ព្រៃ​នៅ​ជើង​ភ្នំបូក​គោ​​បំផ្លាញ​​ដំណាំ​ ​និង​ព្រៃ​ឈើ​ជាង​៤០​ហិតា

បានផុស

នៅ

ភ្លើង​ឆេះ​ព្រៃ​​នៅ​ជើង​ភ្នំបូក​ ក្នុង​ខេត្ត​កំពត​កាល​​ពី​​ព្រលប់​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២៤​ បាន​បំផ្លាញ​​ផល​ដំណាំ និង​ព្រៃ​ឈើ​ជាង​​​ប្រមាណ​ ៤០​ហិតា​ និង​មិន​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​​លំនៅឋាន ​​ព្រម​ទាំង​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ​។

​​​​​តាម​​ទំព័រ​ហ្វេសបុក​​ស្នង​ការដ្ឋាន​នគរបាល​ខេត្តកំពត​​​បាន​​សរសេរ​ថា​ ភ្លើង​ឆេះ​ក្នុង​ឧទ្យាន​បូកគោ​បាន​រលត់​ហើយ ផល​ប៉ៈ​ពាល់​ទៅ​លើ​ដំណាំ​ និង​ព្រៃ​ឈើ​ប្រហែល ​៤០ ​ហិ​តា អ្វី​ដែល​សំខាន់​គឺ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​ និង​លំនៅដ្ឋាន​​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណី​អគ្គិភ័យ​នៅ​ជើង​ភ្នំ​បូកគោ​ ​​កំលាំង​សមត្ថកិច្ច​​បាន​ត្រៀម​ ដើម្បី​ការពារ​​រួច​ជា​ស្រេច​ ខណៈ​ករណី​ឆេះ​នេះ​ដោយ​សារអាកាសធាតុក្តៅ ហើយ​មិន​មាន​ផ្លូវសំរាប់រថយន្តអគ្គីភ័យឡើងទៅពន្លត់បាន ដូច្នេះ​យើង​ត្រៀម​ម្ចាស់​ការ​ដើម្បី​ការពារ​លំនៅឋាន​របស់​បង​ប្អូន​នៅ​តាម​ជើង​ភ្នំ​វិញ៕​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម