ព័ត៌មានអន្ដរជាតិ
លោក ពូទីន អរគុណម្ចាស់ឆ្នោតដែលនៅតែទុកចិត្ត និងប្ដេជ្ញាបន្តមហិច្ឆតាភ្លើងសង្គ្រាមនៅ អ៊ុយក្រែន
ស្ទើរតែច្បាស់ការ ១០០ ភាគរយទៅហើយដែលលោក វ្ល៉ាឌីមៀរ ពូទីន នឹងឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីលើកទី ៨ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី (CEC) ប្រកាសថា ប្រធានាធិបតីវ័យ ៧១ ឆ្នាំរូបនេះទទួលបានសំឡេងឆ្នោតគាំទ្រជាង ៨៧ ភាគរយនៃសន្លឹកឆ្នោតបានការចំនួន ៩៩.៤៣ ភាគរយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ ។

ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅឯទីស្នាក់ការកណ្ដាលបោះឆ្នោតក្នុងទីក្រុងមូស្គូ, លោក ពូទីន បានអរគុណដល់ម្ចាស់ឆ្នោតរុស្ស៊ីទាំងអស់ដែលបានអញ្ជើញទៅបោះឆ្នោត និងបន្តផ្ដល់សេចក្ដីទុកចិត្តដល់រូបលោក ។ លោកនឹងបន្តមហិច្ឆតានយោបាយបច្ចុប្បន្នរបស់លោក រួមទាំងភ្លើងសង្គ្រាមនៅអ៊ុយក្រែនផងដែរ ។
លោកប្រធានាធិបតីបញ្ជាក់ទៀតថា “ប្រភពអំណាចតែមួយគត់នៅក្នុងប្រទេសគឺប្រជាជនរុស្ស៊ី ខណៈពេលដែលប្រទេសនេះហៀបនឹងប្រឈមមុខជាមួយបញ្ហាជាច្រើន ប្រជាជនរុស្ស៊ីបានទទួលខុសត្រូវលើការងារជាច្រើន ដោយសារតែប្រទេសនេះជាគ្រួសារតែមួយ ហើយលទ្ធផលនៃការបោះឆ្នោតនេះនឹងនាំរុស្ស៊ីកាន់តែខ្លាំងថែមួយកម្រិតទៀត” ។

យោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន TASS បានឲ្យដឹងដែរថា ចំណែកបេក្ខជនប្រជែង ៣ រូបផ្សេងទៀតដូចជា លោក Nikolay Kharitonov មកពីគណបក្សកុម្មុយនិស្តស្ថិតនៅលំដាប់ទី ២ មានសំឡេងគាំទ្រ ៤.៣២ ភាគរយ បន្ទាប់មកគឺលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មីទទួលបានសំឡេង ៣.៧៩ ភាគរយ និងចុងក្រោយគឺបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យសេរី លោក Leonid Slutsky មានសំឡេងគាំទ្រ ៣.១៩ ភាគរយ ។
គួរបញ្ជាក់ថា រុស្ស៊ីបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមីនា ហើយក៏នឹងមិនរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី ២ នោះដែរ ដោយសារតែបេក្ខជនដែលកំពុងនាំមុខក្នុងការរាប់សន្លឹកឆ្នោតទទួលបានសំឡេងឆ្នោតគាំទ្រភ្លូកទឹកភ្លូកដី និងលើសពីពាក់កណ្ដាលនៃអាសនៈសភាចំនួន ៤៥០ កៅអី ខណៈលទ្ធផលនេះទៀតសោត នឹងឃាត់លោក ពូទីន ឲ្យបន្តកាន់អំណាចជាប្រធានាធិបតីរុស្ស៊ីអាណត្តិទី ៥ រយៈពេល ៦ ឆ្នាំទៀត ៕

ដោយ ៖ សុខ ជីវ័ន្ត

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៤ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ