កីឡា
ធឿន ធារ៉ា សម្រេចបានសមិទ្ធផលធំៗមិនធ្លាប់មានកីឡាករណាធ្វើបាន
បីឆ្នាំចុងក្រោយ ធឿន ធារ៉ា សម្រេចបានលទ្ធផលធំៗជាច្រើនដែលមិនទាន់មានកីឡាករគុនខ្មែររូបណាដូចឡើយមានដូចជាឈ្នះខ្សែក្រវាត់ ប្រាក់រង្វាន់ និងសម្ភារ បន្ទាប់ពីរូបគេមកប្រកួតគុនខ្មែរនៅប្រទេសកំណើត។
១. ខ្សែក្រវាត់អន្តរជាតិ Thai Fight
សង្វៀន Thai Fight ការប្រកួតជម្រុះជុំដំបូង ក្នុងខែវិច្ឆិកា ធឿន ធារ៉ា បានផ្តួលកីឡាកររុស្ស៊ី-អាមេនី Yurik Davtyan ឲ្យសន្លប់ក្នុងទឹកទី១ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ចុងខែធ្នូ ឆ្នាំ២០២២ បានផ្តួលកីឡាករថៃ សៃយុគ ក្នុងទឹកទី១។ លទ្ធផលនេះបានធ្វើឲ្យលេងគុនខ្មែររូបនេះក្លាយជាកីឡាករកម្ពុជាទី១បានផ្តួលដៃគូឲ្យសន្លប់នៅសង្វៀន Thai Fight និងជាកីឡាករខ្មែរទី១បានផ្តួលដៃគូឲ្យសន្លប់២លើកជាប់គ្នា ហើយក៏ជាកីឡាករកម្ពុជាទី១ឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight។
២. ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC Kun Khmer
ការប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC ធឿន ធារ៉ា បានប្រើពេលដល់ទៅ៤ទឹកទើបផ្តួលកីឡាករប្រេស៊ីល ធីអាហ្គោ (Thiago) ដើម្បីឈ្នះខ្សែក្រវាត់អន្តរជាតិមួយនេះកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។
៣. ខ្សែក្រវាត់ គ្រុឌគុនខ្មែរអន្តរជាតិ
ធឿន ធារ៉ា បានផ្តួលដៃគូពីរនាក់ឲ្យសន្លប់ក្នុងទឹកទី១ដូចគ្នាក្នុងរាត្រីតែមួយដើម្បីឈ្នះខ្សែក្រវាត់គ្រុឌអន្តរជាតិកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣។ ការប្រកួតជម្រុះជុំដំបូង ធារ៉ា បានផ្តួលកីឡាករថៃ ភេតម៉ៃ សន្លប់ធំក្នុងទឹកទី១ និងវគ្គផ្តាច់ព្រ័ត្រផ្តួលមិត្តរួមជាតិ ឈឿន ល្វៃ ឲ្យសន្លប់ធំក្នុងទឹកទី១។
៤. ខ្សែក្រវាត់គុនខ្មែរអន្តរជាតិ
ធឿន ធារ៉ា បានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរទ្វីប Kun Khmer Intercontinental ក្នុងកម្មវិធីសេនាគុនខ្មែរយ័ន្តប្រាំបីទិស បន្ទាប់ពីបានយកឈ្នះកីឡាកទុយនេស៊ី Sabri Benhyena ដោយពិន្ទុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
៥. ខ្សែក្រវាត់គុនខ្មែរពិភពលោកតេជោសន្តិភាព
ធឿន ធារ៉ា បានផ្តួលកីឡាររូម៉ានី Alex Bublea ក្នុងទឹកទី១ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់ តេជោសន្តិភាព គុនខ្មែរពិភពលោក។
៦. ខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament
ធឿន ធារ៉ា បានក្លាយជាជើងឯកគុនខ្មែរពិភពលោកក្នុងព្រឹត្តិការណ៍ប្រកួតបេក្ខភាព៨រូបមកពី៨ប្រទេសផ្សេងគ្នា (8 Men Tournament) បន្ទាប់ពីផ្តួលដៃគូ៣រូបក្នុង១រាត្រីនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ខ្សែក្រវាត់លក្ខណៈម៉ារ៉ាតុងបេក្ខភាព៨រូបនេះមិនធ្លាប់មានកីឡាករកម្ពុជារូបណាឈ្នះទេពីមុន។
ក្រៅពីខ្សែក្រវាត់សំខាន់ៗទាំង៦ខាងលើ ធឿន ធារ៉ា បានឈ្នះពានរង្វាន់ជាច្រើនទៀតដែលប្រកួតលក្ខណៈម៉ារ៉ាតុង។ អ្វីដែលកាន់តែពិសេសនោះគឺរាល់ការប្រកួតឈ្នះខ្សែក្រវាត់ រូបគេទទួលបានប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភលើកទឹកចិត្តយ៉ាងច្រើនពីសប្បុរសជន។ ការឈ្នះខ្សែក្រវាត់ខ្លះទទួលបានប្រាក់៣០លានរៀល ខ្សែក្រវាត់ខ្លះទទួលបាន៦០លានរៀល ហើយក៏មានដល់១០០លានរៀលថែមទៀត។
ជាពិសេស ធឿន ធារ៉ា ទទួលបានរង្វាន់រថយន្តថ្មីសន្លាង១គ្រឿងដែលមានតម្លៃមិនក្រោម៤ម៉ឺនដុល្លារអាមេរិកនៅពេលរូបគេបានប្រកួតឈ្នះខ្សែក្រវាត់គុនខ្មែរពិភពលោក 8 Men Tournament និងចុងក្រោយបំផុតទទួលបានផ្ទះ១ល្វែងពីសប្បុរសជន។ ខ្សែក្រវាត់ ប្រាក់រង្វាន់ រថយន្ត និងផ្ទះ គឺមានតែកីឡាករគុនខ្មែរ ធឿន ធារ៉ា ម្នាក់គត់បានសម្រេចគិតត្រឹមខែមីនា ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?