ព័ត៌មានជាតិ
ព្រះមហាក្សត្រ៖ «សម្តេចអគ្គមហាសេនាបតីតេជោ ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត»
ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសមាជិកព្រឹទ្ធសភាទាំង៦២រូប បោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា សម្រាប់នីតិកាលទី៥។ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានព្រះរាជសារអបអរសាទរជូនសម្តេចតេជោ ចំពោះការកាន់តំណែងកំពូលរបស់ជាតិនេះ។ ជាមួយនឹងការអបអរសាទរ ព្រះមហាក្សត្រ ក៏បានកោតសរសើរសម្តេចតេជោ ហ៊ុន សែន ថា ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត។

នៅក្នុងព្រះរាជសារចុះថ្ងៃទី០៣ ខែមេសា ចំថ្ងៃដែលសម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភាថ្មី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជោថា ជាប្រមុខដឹកនាំជាតិដ៏ឆ្នើម ឈ្លាសវៃ និងប៉ិនប្រសប់បំផុត បានដឹកនាំដ៏ត្រឹមត្រូវ ប្រទេសជាតិឱ្យមានសន្តិភាព។ មិនតែប៉ុណ្ណោះ ក៏បានកសាងសមិទ្ធផលជាតិជាច្រើនគ្រប់បែបយ៉ាងលើគ្រប់វិស័យ និងបានខិតខំលុបបំបាត់ភាពក្រីក្រ លើកតម្កើងជីវភាពប្រជាជនក្នុងសង្គមជាតិ និងលើកតម្តើងកិត្យានុភាពនៅលើឆាកជាតិ និងអន្តរជាតិ។

ជាមួយនឹងការកោតសរសើរនេះ ព្រះមហាក្សត្រ ក៏បានបង្ហាញការជឿជាក់ថា សម្តេចតេជោ ហ៊ុន សែន និងសមាជិកព្រឹទ្ធសភាដទៃទៀត នឹងបន្តដឹកនាំព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឱ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញ និងមានការគោរពប្រតិបត្តិច្បាប់ឱ្យបានល្អប្រពៃ ដោយថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ជាតិ ព្រមទាំងការពារបរិស្ថាន និងធនធានធម្មជាតិឱ្យបានគង់រង្ស ដែលជាកត្តាគន្លឹះដ៏សំខាន់សម្រាប់សម្រាប់ទ្រទ្រង់ដល់ស្ថិរភាពសង្គម និងសេដ្ឋកិច្ចជាតិ។

មិនត្រឹមតែព្រះមហាក្សត្រទេ សូម្បីសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ ក៏ទ្រង់ជឿជាក់លើសមត្ថភាពរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការដឹកនាំព្រឹទ្ធសភា សម្រាប់នីតិកាលទី៥នេះផងដែរ។ ក្រៅពីជឿជាក់ ហ្លូងម៉ែ ក៏បានកើតសរសើរសម្តេចតេជោដែលមានគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តម ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតដ៏ឆ្នើម ប៉ិនប្រសប់ និងឈ្លាសវៃ ធ្វើឱ្យកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងទទួលបានមហាជោគជ័យក្នុងការដឹកនាំប្រទេសជាតិមានភាពល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


