Connect with us

ព័ត៌មានជាតិ

គម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែង ត្រូវបាន ប្រជុំពិនិត្យ និងវាយតម្លៃលើកទី២

បានផុស

នៅ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា លើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ត្រូវបាន កិច្ចប្រជុំពិនិត្យនិងវាយតម្លៃលើកទី២ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ នៅសារមន្ទីរទួលស្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំធ្វើឡើងរវាងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដោយ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាង បណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ជាមួយ លោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងឣ្នកជំនាញកូរ៉េ ដឹកនាំដោយ លោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា។

កិច្ចប្រជុំដើម្បីធ្វើការសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពី​រដ្ឋាភិ​បាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។ គម្រោងជំហានទី២ នេះ ផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និង ការអប់រំផ្សព្វផ្សាយ ដើម្បីសន្តិភាព។

កន្លងមក ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញ បានអនុវត្តគម្រោងអភិរក្ស និងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែង ប្រកបដោយជោគជ័យ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងពី រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈអង្គការ KOICA។

អ្នកជំនាញ រួមទាំងមន្ត្រីអង្គការយូណេស្កូ និងទីភ្នាក់ងារ KOICA បានវាយតម្លៃខ្ពស់លើការឣនុវត្តកិច្ចការនានារបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការងារអភិរក្សបណ្ណសារមន្ទីរនិងសមុច្ច័យ​ ការឣភិរក្សទីតាំងប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ និងការឣប់រំដើម្បីសន្តិភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៧ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១២ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម