ជីវិតកម្សាន្ដ
Janie បញ្ចេញឈុតសិចស៊ីម្ដងទៀត ទោះបីជាអាយុជ្រេក៏លែងខ្វល់
តារាសម្ដែង Janie Tienphosuwan តែងតែមាននិន្នាការនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជារឿយៗមិនដែលអាក់ខានឡើយ។ ជាក់ស្ដែងនាប៉ុន្មានថ្ងៃនេះ នាងហាក់បង្ហាញខ្លួនជាថ្មីម្ដងទៀតក្នុងឈុតស្រើបស្រាលខ្លាំង បង្កឲ្យការភ្ញាក់ផ្អើលពីសំណាក់អ្នកគាំទ្រជាច្រើន។

តាមរយៈគណនី Instagram ផ្ទាល់របស់តារាសម្ដែងរៀមច្បង Janie បានតែបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងសម្លៀកបំពាក់ពណ៌ក្រែមដ៏ស៊ិចស៊ី ខណៈដែលកាយវិការរបស់នាងនីមួយៗបង្ហាញខ្លួនអេនអន ស្ទីលសិចស៊ីមិនចោលឡើយ។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងបំផុតនោះគឺជារាងរៅរបស់ Janie កាន់តែស្គមស្គាំងជាងមុនទ្វេរដង ចំណែកឯឆ្អឹងជំនីរអាចមើលឃើញយ៉ាងច្បាស់។ ជាពិសេសនោះទៀតសោត បើប្រៀបធៀបគ្នាទៅសម្រស់របស់នាងនិងអាយុហាក់មិនស៊ីត្រួតគ្នាទាល់តែសោះ។ ស្របពេលដែលអាយុរបស់តារាសម្ដែង Janie ឈានចូល៤២ឆ្នាំទៅហើយ ប៉ុន្តែរូបរាងរបស់នាងនៅតែស្វែលស្អាត មិនថមថយទៅតាមអាយុទាល់តែសោះ។

តាមរយៈរូបភាពច្រើនសន្លឹកក្នុងព្រឹត្តិការណ៍នេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសម្រុកចូលទៅបញ្ចេញមតិសរសើរលើនាងយ៉ាងភ្លូកទឹកភ្លូកដី រួមទាំងតារាស្រី Ploy Chermarn ក៏បាន Comment ថា ស្អាតពេកមិនដឹងថាគួរសរសើរយ៉ាងម៉េចផង!”
ថ្វីបើយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយសម្រាប់នាងក្នុងការហ៊ានបញ្ចេញឈុតស្រើបស្រាលបែបនេះជាសាធារណៈដែរ កាលពីថ្ងៃបុណ្យនៃក្ដីស្រលាញ់ Janie ធ្លាប់បានបង្ហោះឈុតស្រាតគ្មានសល់រំលេចរូបរាងផ្អើលអស់អ្នកសិល្បៈថៃនិងមហាជនជាច្រើន។ ប៉ុន្តែ ទោះជាកាលណោះជាឈុតស្រាតអស់គ្មានសល់សំលៀកបំពាក់ក៏ពិតមែន ប៉ុន្តែអ្នកគាំទ្រនាងនៅតែពេញចិត្តការបង្ហោះរូបភាពសិចស៊ីបែបនេះជាសាធារណដដែល។
លើសពីនេះទៀត មហាជនបានសម្រុកគាំទ្រនិងបញ្ចេញមតិសរសើរនូវរាងរៅរបស់ Janie ថាស្អាតខ្លាំង បើទោះបីជារូបនាងមានកូនហើយក្ដី។ ក្នុងនោះមានមតិមួយចំនួនបានពោលពាក្យបែបលេបខាយថា Valentine’s day ឆ្នាំនេះនាងវ៉ាជែងលើសគេទៀតហើយ។ បើនិយាយរឿងហ៊ានបញ្ចេញសាច់ ឥលូវនាងស៊ីដាច់គេ ហើយថែមទាំងជាប់ឈ្មោះជាតារាស្រីមានរាងស្អាតថែមទៀតផង។
យ៉ាងណាមិញ ក្រឡេកមកមើលជីវិតឯកជនរបស់តួឯកស្រីនិយមដើរតួឆ្នាសឆ្នើមរូបនេះវិញ មួយរយៈធំមកនេះទស្សនិកជននៅតែលេចឮពាក្យចចាមអារ៉ាម ទាក់ទងនឹងការលែងលះជាមួយស្វាមីវ័យក្មេង ស្របពេលដែលគូស្វាមីភរិយាមិនទាន់ចេញមុខបកស្រាយនូវឡើយទេ។ ប៉ុន្តែពួកគេម្នាក់ៗបែរជាបង្ហោះរូបធម្មតាលើគណនីផ្ទាល់ខ្លួនរៀងៗខ្លួន ដោយបញ្ចាក់ថាមិនខ្វល់នឹងការបកស្រាយជូនអ្នកគាំទ្រសោះឡើយ៕





អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?