ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត៖ ជាកងទ័ព គឺមានកាតព្វកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានក្រើនរម្លឹកដល់កងទ័ព ថា ក្នុងនាមជាកងទ័ព ត្រូវមានកាតព្វកិច្ចជាមូលដ្ឋានចម្បង គឺកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ និងត្រូវប្ដេជ្ញាការពាររាជរដ្ឋាភិបាលស្របច្បាប់ឱ្យខានតែបាន។
ថ្លែងក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយយោធិន និងគ្រួសារយោធិន នៅទីបញ្ជាការកងពលតូចថ្មើរជើង លេខ៥៣ ខេត្តបាត់ដំបង នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ បានលើកឡើងដូច្នេះថា៖ «ក្នុងនាមជាកងទ័ពមួយរូប យើងត្រូវមានមោទនភាពចំពោះឯកសណ្ឋាន និងកាតព្វកិច្ចរបស់ខ្លួន ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ហើយសូមចងចាំថា ប្រជាជនយើងពីគ្រប់មជ្ឈដ្ឋាន នឹងនៅបន្តគាំទ្រតាមគ្រប់រូបភាព និងគ្រប់កាលៈទេសៈ»។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ថែមទាំងប្រាប់ដល់យោធិន និងគ្រួសារយោធិនទាំងអស់ រួមគ្នា និងបេ្តជ្ញាថែរក្សាការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត និងថែរក្សានូវសុខសន្តិភាពឱ្យខានតែបាន ដែលសម្ដេចតេជោ ហ៊ុន សែន បានធ្វើពលិកម្មរកបានមកយ៉ាងលំបាក។ ទន្ទឹមនេះ ដើម្បីរួមចំណែកអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧នេះ គឺយោធិន និងគ្រួសារយោធិន ក៏ត្រូវចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀន ការទន្ទ្រានយកដីរដ្ឋខុសច្បាប់ និងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានគូសរំលេចនូវចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតឱ្យមានវប្បធម៌ចែករំលែកនៅកម្ពុជា ដែលក្នុងនោះ គឺការផ្សារភ្ជាប់រវាងស្ថាប័នរាជរដ្ឋាភិបាល អង្គភាពស៊ីវិល និងក្រុមហ៊ុនឯកជន ជាមួយកងទ័ពជួរមុខ ដោយបានបង្ហាញពីវប្បធម៌ចែករំលែក បណ្តុះស្មារតីស្នេហាជាតិ គាំទ្រទាំងស្មារតី និងសម្ភារៈដល់យោធិនជួរមុខ ដែលកំពុងការពារបូរណភាពដែនដី និងរក្សាសន្តិសុខតាមបណ្តោយព្រំដែន ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៧ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
តំបន់មួយរបស់កាណាដា ប្រកាសអាសន្ន មុនបាតុភូតសូរ្យគ្រាស មហាកម្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ពាធទាបគ្របដណ្ដប់មកលើ ឈូងសមុទ្រកម្ពុជា នឹងធ្វើឱ្យមានភ្លៀងធ្លាក់ និងផ្គរ រន្ទះ